ម្សិលមិញនេះយោធាមីយ៉ាន់ម៉ាបានបង្ខាំងខ្លួនបាតុករដែលដើរក្បួន «ថ្ងៃទិវានារីអន្តរជាតិ» ប៉ុន្តែពួកគេត្រូវបានដោះលែងវិញនៅថ្ងៃនេះ
- BY
- autoadmin
- March 9, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN បាននិយាយនៅថ្ងៃអង្គារនេះថា ក្រុមអ្នកតវ៉ាវ័យក្មេងជនជាតិមីយ៉ាន់ម៉ារាប់រយនាក់ ដែលត្រូវបានជាប់បង្ខាំងដោយកម្លាំងសន្តិសុខនៅក្នុងសង្កាត់ Sanchaung នៃទីក្រុងយ៉ាំងហ្គោន ពេលនេះអាចចាកចេញពីតំបន់នោះវិញហើយ។ មុននេះប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres ក៏បានអំពាវនាវកាលពីថ្ងៃច័ន្ទ ដើម្បីឱ្យមានការដោះលែងអ្នកតវ៉ាដោយសន្តិវិធីផងដែរ។

អ្នកនាំពាក្យបាននិយាយថា៖«ភាគច្រើននៃអ្នកជាប់ទាំងនោះគឺជាស្ត្រី ដែលបានដើរដង្ហែដោយសន្តិភាព នៅក្នុងថ្ងៃទិវានារីអន្តរជាតិ»។ យោងតាមការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា «ប៉ូលីសបានចាប់ផ្តើមបាញ់ និងធ្វើការចាប់ខ្លួន» នៅទីក្រុងយ៉ាំងហ្គោន នៅម៉ោងប្រហែល ១០ និង ០០ យប់ថ្ងៃច័ន្ទ ទោះបីជាវាមិនច្បាស់ថាតើពួកគេកំពុងចាប់ខ្លួនក្រុមបាតុករដែលជាប់គាំង ឬបាតុករដែលទើបមកដល់ថ្មីៗ៕


អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






