អន្តរជាតិ
ទឹកជំនន់នៅទន្លេមេគង្គលើហក់ឡើងយ៉ាងខ្លាំង សូមបងប្អូនរស់នៅខេត្តទាំង៣នេះប្រុងប្រយ័ត្នខ្ពស់
BY Khmernote Media
July 31, 2018
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះផ្សាយថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា ដោយសារភ្លៀងធ្លាក់បន្តបន្ទាប់នៅក្នុងតំបន់អាងទន្លេមេគង្គក្នុងប្រទេសថៃ និងឡាវ បានបង្កឲ្យទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជាបន្តកើនឡើង ២-៣ថ្ងៃបន្ថែមទៀត។
+ ថ្ងៃទី ០៣ ខែសីហា ទន្លេមេគង្គខេត្តស្ទឹងត្រែង ទឹកអាចកើនឡើងដល់កម្ពស់ ១១,៤០ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ម៉ែត្រ)
+ ថ្ងៃទី ០៤ ខែសីហា ទន្លេមេគង្គខេត្តក្រចេះ ទឹកអាចកើនឡើងដល់កម្ពស់ ២២,១៥ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ)
+ ថ្ងៃទី ០៥ ខែសីហា ទន្លេមេគង្គខេត្តកំពង់ចាម ទឹកអាចកើនឡើងដល់កម្ពស់ ១៥,២៥ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ)
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗកើតមានជាជាយថាហេតុ៕

អត្ថបទ៖ សេម