ស្រីៗ ដែលឧស្សាហ៍ឈឺជើង ដោយសារតែពាក់ស្បែកជើងកែង គួរតែអនុវត្តន៍វិធីងាយៗនេះ ធានាថាលែងឈឺជើងទៀតមិនខាន
នារីគ្រប់រូបដើម្បីទទួលបានជើងស្អាត និងចង់ឲ្យមានភាពស្រស់ស្អាតពួកគេបានបន្ថែមជាមួយនឹងស្បែកជើងកែងដ៏ខ្ពស់។ តែនៅពីក្រោយភាពស្រស់ស្អាតគឺពួកគេត្រូវទទួលរងនូវការឈឺជើងជាខ្លាំង យើងដឹងហើយថាស្បែកជើងកែងប្រសិនបើយើងពាក់វាយូរនោះបណ្ដាឲ្យជើងរបស់យើងឈឺ និងធ្វើឲ្យរោយជើង។ បើសិនជាអ្នកចង់ពាក់ស្បែកជើងកែងដោយមិនទទួលរងការឈឺចាប់នោះ អ្នកគួរតែសាកនូវវិធីទាំងនេះ៖
១. ជ្រើសរើសស្បែកជើងដែលត្រូវនឹងជើងរបស់អ្នក៖ អ្នកគួរតែចំណាយពេលក្នុងការរើសស្បែកជើងឲ្យបានត្រឹមត្រូវ ព្រោះថាបើសិនជាអ្នករើសយកស្បែកជើងដែលតូចជាងជើងនោះនឹងធ្វើឲ្យអ្នកពិបាកក្នុងការដើរ ក៏ដូចជាធ្វើឲ្យអ្នកឆាប់ឈឺជើង ដូចនេះអ្នកគួរតែរើសយកស្បែកជើងណាដែលធំជាងជើងបន្តិច រឺល្មមនឹងជើងអ្នកដើម្បីជៀសវាងការពងជើង។

២. នៅពេលដែលបែកញើសបាតជើង៖ ការដែលយើងពាក់ស្បែកជើងយូរនោះវា ជៀសមិនផុតពីការបែកញើសបាតជើងនោះទេ ដែលធ្វើឲ្យមានការរអិល និងរុញជើងរបស់អ្នកទៅមុខពិបាកក្នុងការដើរ។ ដូចនេះអ្នកគួរតែប្រើប្រាស់នូវផលិតផលសម្រាប់ការពារការបែកញើស រឺក៏ប្រើប្រាស់ម៉្សៅកូនក្មេងក៏បានដែរ។
៣. ខាត់បាតស្បែកជើង៖ ការធ្វើបែបនេះគឺដើម្បីទទួលបានបាតស្បែកជើងកាន់ តែធំនិងមានភាពងាយស្រួលក្នុងការដើរជាពិសេសសម្រាប់ស្បែកជើងថ្មីដែលទើប តែទិញ។ លើសពីនេះការពារកុំឲ្យបាតស្បែកជើងរអិល រឺរុលទៅមុខ។

៤. ពង្រីកទំហំស្បែកជើង៖ អ្នកគួរតែយកស្រោមជើង រឺក៏ក្រណាត់ដាក់ចូលក្នុងស្បែកជើងឲ្យណែន លើសពីនេះអ្នកក៏អាចប្រើប្រាស់ជាមួយនឹងថង់ទឹកកក់ក៏បាន បន្ទាប់មកយកម៉ាស៊ីនផ្លុំសក់យកមកផ្លុំជាការស្រេច ដើម្បីឲ្យផ្ទៃខាងមុខនៃស្បែក ជើងមានភាពរីកធំងាយស្រួលក្នុងការពាក់។
៥. ទ្រាប់ទ្រនាប់ស្បែកជើងរបស់អ្នក៖ អ្នកអាចប្រើប្រាស់នូវទ្រនាប់ស្បែកជើង រឺក៏ទ្រនាប់ជើងក៏បានជៀសវាងការពងជើង រឺការឈឺជើង។

៦. កុំទុកស្បែកជើងចោល៖ ស្បែកជើងថ្មីអ្នកមិនគួរទុកវាចោល ហើយចាំពេលត្រូវការពាក់ទើបយកមកពាក់នោះទេ។ អ្នកគួរតែរៀនពាក់នៅផ្ទះឲ្យបានញឹកញាប់ព្រោះវាអាចជួយឲ្យស្បែកជើងរបស់យើងរីកធំ។ អ្នកត្រូវតែពាក់វាយ៉ាងតិចណាស់ឲ្យបានពី២ទៅ៣ម៉ោងក្នុងមួយថ្ងៃ៕
អត្ថបទ៖ ឌី
ប្រភព៖ timesofindia