លោក Jack Ma៖ កុំជួលបុគ្គលិក ដែលរៀនបានពិន្ទុខ្ពស់នៅសាលា គួរតែជ្រើសរើសបុគ្គលិក ដែលរៀនបានពិន្ទុមធ្យមល្អជាង
ជាធម្មតាអ្នកតែងគិតថា សិស្សដែលរៀនបានពិន្ទុខ្ពស់បំផុតនៅក្នុងសាកលវិទ្យាល័យ និងអាចមានលទ្ធភាពទៅធ្វើការងារបានយ៉ាងជោគជ័យបំផុតផងដែរ។ យ៉ាងណាក្តី បើតាមលោកមហាសេដ្ឋីចិន Jack Ma និងជាអគ្គនាយកក្រុមហ៊ុនលក់ទំនិញតាម បណ្តាញអ៊ីនធើណិតដ៏ធំរបស់ចិន បានបញ្ចេញមតិផ្ទុយពីការលើកឡើងខាងលើទៅវិញ។ ក្នុងសន្និសិទ្ធសារព័ត៌មានមួយលោក Jack Ma បាននិយាយ “កុំជ្រើសរើសបុគ្គលិក ដែលជានិស្សិតរៀនពូកែបំផុត ឬនិស្សិតលេខមួយមកធ្វើការនៅក្រុមហ៊ុនរបស់អ្នក តែត្រូវជ្រើសរើសបុគ្គលិក ដែលអាចបណ្តុះបណ្តាលបាន”។
លោក Jack Ma បានពន្យល់លើទស្សនៈខាងលើថា តាមបទពិសោធន៍គ្រប់គ្រងបុគ្គលិកជាច្រើនឆ្នាំក្នុងក្រុមហ៊ុនដ៏ធំរបស់គាត់បានបង្ហាញថា បុគ្គលិកដែលជានិស្សិតរៀនបានពិន្ទុខ្ពស់បំផុតនៅក្នុងសាកលវិទ្យាល័យពុំមានលទ្ធភាពដោះស្រាយបញ្ហាជាក់ស្តែងនៅក្នុងសង្គមនោះទេ ហើយពួកគេមានទំនោរចង់ធ្វើការនៅក្នុងក្រុមហ៊ុន ដែលរីកចម្រើន និងមានសេដ្ឋកិច្ចខ្ពស់រួចទៅហើយ តែមិនមែនក្រុមហ៊ុន ដែលកំពុងតែព្យាយាមស្វែងរកភាពរីកចម្រើន និងបង្កើនសេដ្ឋកិច្ចខ្ពស់នោះទេ។
ផ្ទុយទៅវិញបុគ្គលិក ដែលជានិស្សិតមានពិន្ទុមធ្យម គឺជាបុគ្គលិកដែលអាចទទួលបានការបណ្តុះបណ្តាលឲ្យទៅជាបុគ្គលិកឆ្នើមបាន ពួកគេតែងព្យាយាមអភិវឌ្ឍន៍ខ្លួនឯង ក៏ដូចជានាំភាពរីកចម្រើនមកកាន់ក្រុមហ៊ុនបានច្រើនផងដែរ។ ចុងក្រោយលោកបានបង្ហាញពីបទពិសោធន៍របស់ដឹកនាំរបស់គាត់ថា ចាប់តាំងពីក្រុមហ៊ុមរបស់គាត់ចាប់ផ្តើមជួលបុគ្គលិក ដែលជានិសិ្សតមានពិន្ទុធម្យម និងអាចបណ្តុះបណ្តាលបានមកធ្វើការនោះ ក្រុមហ៊ុនរបស់គាត់មានការរីកចម្រើនយ៉ាងឆាប់រហ័ស៕
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz