ព្រួតគ្នា៨នាក់រំលោភបូកពពែញីកំពុងមានផ្ទៃពោះរហូតទាល់តែស្លាប់នៅនឹងកន្លែង
ឥណ្ឌា៖ សត្វពពែញី ដែលកំពុងតែមានផ្ទៃពោះមួយក្បាលបានស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវបានជនទំនើងចំនួន៨នាក់រំលោភបូក។ ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅក្នុងភូមិដាច់ស្រយ៉ាលមួយក្នុងប្រទេសឥណ្ឌា។ បើតាមលោក Aslu ដែលជាម្ចាស់ពពែបានឲ្យដឹងថា នៅក្នុងល្ងាចនៃថ្ងៃកើតហេតុគាត់បានឃើញមានជនទំនើងចំនួន៨នាក់ បានដើរមកក្បែរសត្វពពែរបស់គាត់ក្នុងគោលបំណងចង់ចាប់រំលោភពពែរបស់គាត់ តែគាត់ក៏បានដេញពួកគេចេញទៅបាត់ទៅ។
យ៉ាងណាក្តី ខណៈដែលបុរសជាម្ចាស់ពពែបានដេកលក់ ស្រាប់តែពួកគេបានត្រលប់មកវិញម្តងទៀត និងបានធ្វើសកម្មភាពរំលោភពពែនោះជាច្រើនដងរហូតទាល់តែពពែនោះស្លាប់ៗភា្លមៗតែម្តង ទើបបុរសជាម្ចាស់ពពែឮសំឡេងពួកគេស្រែក និងបានចេញមកដេញពួកគេម្តងទៀត។ ក្រោយពីប្រទះឃើញសត្វពពែគាត់ដេកស្លាប់ដូចនេះ គាត់ខឹងជាខ្លាំង និងបានសម្រេចដាក់ពាក្យប្តឹងតែម្តងនៅពេលព្រឹកឡើង។ មកទល់នឹងពេលនេះគេអាចចាប់ខ្លួនបានជនទំនើងទាំងនោះ ៣នាក់ហើយ និងកំពុងបន្តតាមចាប់៥ នាក់ ផ្សេងទៀត ឲ្យមកទទួលទោសតាមច្បាប់របស់ឥណ្ឌា គឺច្បាប់រួមភេទខុសធម្មជាតិ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz