លោកជំទាវ ជូ ប៊ុនអេង ប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បង្ហាញការសោកស្តាយដែលលោកអធិការស្រុកសៀមប៉ាង ហៅបូលីសស្រីមកធ្វើកិច្ចសន្យារឿងបំបៅដោះកូន ពេលកំពុងបំពេញការងារ
កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយក្រោយពេលដែលសមត្ថកិច្ចនារីមួយរូបបានបង្ហោះរូបថតបំបៅដោះកូន ពេលកំពុងបំពេញការងារក្នុងផែនចរាចរណ៍ រហូតមានការ share ចែករំលែកតៗគ្នាពេញបណ្តាញសង្គម។ ស្រាប់តែភ្លាមៗរូបគាត់ត្រូវបានថ្នាក់លើព្រមាន និងបានចេញមុខសំទោសមហាជនជាសាធារណៈ។ ស្រាប់តែនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា រូបនេះត្រូវបានអធិការស្រុកសៀមប៉ាង អោយធ្វើកិច្ចសន្យាមួយទៀត ដោយអះអាងថាបំបៅកូនបែបនេះជារឿងមិនសមរម្យ ធ្វើអោយប៉ះពាល់ដល់កិត្តិយសអង្គភាពនគរបាល និងប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ។

ជុំវិញករណីនេះផងដែរ លោកជំទាវ ជូ ប៊ុនអេង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដែលលោកអធិការស្រុកសៀមប៉ាង ប្រើឥរិយាបបទបែបនេះ និងមិនបានវែកញែកឲ្យច្បាស់ពីកំហុស និងពីគុណសម្បត្តិ។ លោកជំទាវ ក៏បានសំណូមពរឲ្យលោកអធិការ គួរតែសម្តែងនូវការកោតសរសើរ លើកទឹកចិត្ត និងរិះរកមធ្យោបាយ ឲ្យមន្ត្រីស្ត្រីបែបនេះទទួលបាននូវការយកចិត្តទុកដាក់ និងឲ្យគាត់មានឱកាសគ្រប់គ្រាន់ថែទាំងកូន ដូចម្តាយលោកថែទាំលោកកាលពីនៅទារក និងភរិយាលោកថែទាំងកូនលោកដូចគ្នាដែរ។ សូមអានលិខិតលំអិតខាងក្រោម៖


