ប្រយ័ត្នខ្លួនអ្នកចូលចិត្តស្តាប់ចម្រៀងបណ្តើរ សាកថ្មទូរស័ព្ទបណ្តើរ ប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិតដូចក្មេងស្រីនេះ
ប្រេស៊ីល៖ ករណីផ្ទុះទូរស័ព្ទកំពុងសាកថ្ម និងគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់បានកើតមានជារឿយៗ ចំពោះក្រុមអ្នកដែលញៀននឹងការប្រើប្រាស់ទូរស័ព្ទ។ ជាក់ស្តែងកាលពីពេលថ្មីនេះៗ យុវតីម្នាក់ត្រូវបានគេរកឃើញថា សន្លប់បាត់បង់ស្មារតី ខណៈដែលនាងកំពុងតែស្តាប់កាសចេញពីទូរស័ព្ទដែលកំពុងតែបញ្ចូលថ្ម។ ស្ត្រីរងគ្រោះមានឈ្មោះថា Luiza Pinheiro អាយុ១៨ឆ្នាំ រស់នៅក្នុងទីក្រុង Riacho Frio ប្រទេសប្រេស៊ីល។
ក្នុងថ្ងៃកើតហេតុក្រុមគ្រួសាររបស់នាងបានបាត់នាង មិនឃើញចេញពីក្នុងបន្ទប់ហើយទោះពួកខំហៅយ៉ាងណាក៏នាងមិនឆ្លើយតបដែរ ដូចនេះគេបានសម្រេចទម្លុះទ្វារបន្ទប់ដើម្បីចូលទៅមើលនាង។ នៅពេលដែលបានចូលទៅដល់ក្នុងបន្ទប់គេបានប្រទះឃើញនាងដេកសន្លប់ទាំងមានកាសនៅត្រចៀក និងទូរស័ព្ទបានផ្ទុះទៀតផង។ ក្រុមគ្រួសារបានប្រញាប់យកនាងទៅមន្ទីរពេទ្យ តែពេលទៅដល់មន្ទីរពេទ្យនាងបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
តាមសាច់ញាតិរបស់នារីរងគ្រោះបានឲ្យដឹងថា ពួកគេជឿជាក់ថា នារីរងគ្រោះបានឆក់ស្លាប់ ដោយសារតែមទូរស័ព្ទបណ្តើរនាងបានសាកថ្ម ហើយកាសរបស់នាងបានរលាយជាប់ត្រចៀក ដោយសារតែកម្តៅនៃចរន្តអគ្គិសនីនោះ។ នេះជាការក្រើនរំលឹកមួយសម្រាប់អ្នកទម្លាប់អាក្រក់ដូចខាងលើ ត្រូវឆាប់បញ្ឈប់ជាបន្ទាប់បើមិនចង់កើតមានគ្រោះថ្នាក់ដូចក្នុងករណីនេះ៕
ភក្តី
ប្រភព៖ worldofbuzz

