ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ហ៊ានណាស់ មិនខ្លាចឆ្លងកូវីដសោះ! ក្លឹបកំសាន្ត ខារ៉ាអូខេ និងបារបារាំង លួចលាក់បើកដំណើរការ បំពាននឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល, អាជ្ញាធរចុះអនុវត្តវិធានការរដ្ឋបាល

    BY Khmernote Media March 11, 2021
    ហ៊ានណាស់ មិនខ្លាចឆ្លងកូវីដសោះ! ក្លឹបកំសាន្ត ខារ៉ាអូខេ និងបារបារាំង លួចលាក់បើកដំណើរការ បំពាននឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល, អាជ្ញាធរចុះអនុវត្តវិធានការរដ្ឋបាល

    យោងតាមផេករបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ នៅយប់ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងអនុវត្តវិធានការរដ្ឋបាលចំពោះអាជីវកម្មក្លឹបកំសាន្ត, ខារ៉ាអូខេ និងបារបារាំង ដែលបានលួចលាក់បើកដំណើរការបំពាននឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។

    គួរបញ្ជាក់កាលពីព្រឹកថ្ងៃទី ១០ មីនា ម្សិលមិញនេះ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ រហូតដល់ទៅ ៦៤នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន ៦១៣នាក់ ឯណោះ ហើយក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ បានប្រកាសផ្អាកអាជីកម្មក្លឹបកំសាន្ត សាលារៀន ក្លឹបហាត់ប្រាណ… ដើម្បីកុំឲ្យមានការជួបជុំច្រើនចៀសវាងការរីករាលដាលឆ្លងជំងឺកូវីដ១៩៕

     

     

    Share This Post: