ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ប្រកាសផ្អាកសាលារៀនទាំងអស់ជាបណ្ដោះអាសន្ន នៅទូទាំងខេត្តព្រៃវែង

    BY Khmernote Media March 11, 2021
    ក្រសួងអប់រំ ប្រកាសផ្អាកសាលារៀនទាំងអស់ជាបណ្ដោះអាសន្ន នៅទូទាំងខេត្តព្រៃវែង

    យោងតាមខិលិតប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានចេញសេក្ដីជូនដំណឹងស្ដីពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន នៅទូទាំងខេត្តព្រៃវែង ដោយសារមានការឆ្លងជំងឺកូវីដ-១៩ នៅខេត្តព្រៃវែង​ និងដើម្បីចៀសវាង ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ជាបណ្ដោះអាសន្ន នៅទូទាំងខេត្តព្រៃវែង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតមានការជូនដំណឹងជាថ្មី។

    គ្រឹះស្ថានសិក្សាទាំងអស់ត្រូវ បន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។ សេចក្ដីដូចបានជម្រាបជូនខាងលើ សូមមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អ្នកអណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

    ប្រភព៖ MoEYS Cambodia

    Share This Post: