ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្លិបបាល់ទាត់ល្បីឈ្មោះ វិសាខា បានបញ្ជាក់ពីលទ្ធផលធ្វើតេស្តសំណាកដំបូងរបស់ថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្វឹក និងកីឡាករទាំងអស់១៦៦នាក់

    BY Khmernote Media March 11, 2021
    ក្លិបបាល់ទាត់ល្បីឈ្មោះ វិសាខា បានបញ្ជាក់ពីលទ្ធផលធ្វើតេស្តសំណាកដំបូងរបស់ថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្វឹក និងកីឡាករទាំងអស់១៦៦នាក់

    យោងតាមការលិខិតរបស់ក្លិបបាល់ទាត់ វិសាខា បានឲ្យដឹងថា បន្ទាប់ពីរកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ ធ្លាប់មានប្រវត្តិមកកីឡាដ្ឋានព្រីនស៍ ក្លិបកីឡាបាល់ទាត់ វិសាខា បានធ្វើការជាមួយក្រសួងសុខាភិបាល ក្នុងការរៀបចំធ្វើតេស្តសំណាកភ្លាមៗ ដល់ថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្វឹក និងកីឡាករទាំងអស់ សរុបចំនួន១៦៦នាក់ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។

    ជាលទ្ធផលផ្តល់ដោយមន្ទីរពិសោធន៍នៃក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា ការធ្វើតេស្តសំណាកលើកទី១ គឺអវិជ្ជមានទាំងអស់ចំនួន១៦៦នាក់។ ក្លិប វិសាខា នៅតែបន្តអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាលក្នុងការធ្វើចត្តាឡីស័ក រស់នៅដាច់ដោយឡែកពីក្រុមគ្រួសារ មិនចេញក្រៅ និងចៀសវាងការជួបជុំផ្សេងៗ ដើម្បីរង់ចាំការធ្វើតេស្តសំណាកលើកទី២ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ខាងមុខ៕

    Share This Post: