អន្តរជាតិ

ពលរដ្ឋវៀតណាមចំនួន ៥នាក់ បានធ្វើទុក្ខជាមួយនឹងវ៉ាក់សាំងបង្ការកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ប៉ុន្តែគ្មានគ្រោះថ្នាក់អ្វីនោះទេ

BY
autoadmin
March 11, 2021

ក្រសួងសុខាភិបាលវៀតណាមបាននិយាយថា ពលរដ្ឋចំនួន ៥នាក់ ដែលស្ថិតក្នុងចំណោមអ្នកចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដំបូងគេ ជាមួយនឹងវ៉ាក់សាំងបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford ត្រូវបានគេរាយការណ៍ថា បានធ្វើទុក្ខក្រោយពេលចាក់វ៉ាក់សាំងរួច។ ប្រភពមិនបានបញ្ជាក់ទេថា តើអ្នកទាំង ៥ មានអាការធ្វើទុក្ខបែបណាឡើយ ប៉ុន្តែពេលនេះពួកគេកំពុងសម្រាកនៅមន្ទីរពេទ្យដើម្បីតាមដានស្ថានភាពបន្ដទៀត។ ជម្រាបផងដែរថា ជាធម្មតាការធ្វើទុក្ខជាទូទៅក្រោយចាក់វ៉ាក់សាំងគឺរួមមាន៖ ឈឺសាច់ដុំ អស់កម្លាំង គ្រុនក្តៅ ឈឺក្បាល ញាក់ ឈឺចាប់នៅកន្លែងចាក់ថ្នាំ និងចង្អោរជាដើម។

វៀតណាមក៏ដូចជាប្រទេសនៅជិតខាងខ្លួនផងដែរ ដោយសព្វថ្ងៃនេះពួកគេកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទ្រង់ទ្រាយធំជូនដល់ពលរដ្ឋ។ ប្រទេសនេះបានបើកការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 កាលពីថ្ងៃច័ន្ទ ហើយគិតមកទល់ពេលនេះមានបុគ្គលិកពេទ្យជួរមុខ ៥២២នាក់ និងក្រុមមនុស្សដែលងាយរងហានិភ័យផ្សេងទៀត បានទទួលវ៉ាក់សាំងបង្ការរួចរាល់។ ការចាក់វ៉ាក់សាំងបង្ការជូនដល់ពលរដ្ឋក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺមានភាពរលូនល្អធម្មតា ពោលគឺទើបតែមានពលរដ្ឋ ៥ នាក់ប៉ុណ្ណោះ ដែលមានបញ្ហាធ្វើទុក្ខបន្ទាប់ពីចាក់វ៉ាក់សាំង ដែលនេះគឺជាការធ្វើទុក្ខដែលអាចមានឡើង ហើយក៏ស្ថិតនៅអត្រាតិចតួចប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider

Share This Post: