សណ្ឋាគារ The Great Duke ទើបកែទៅជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ មិនទាន់បានប៉ុន្មានថ្ងៃផង ឥលូវដាក់អ្នកជំងឺអស់ជិតពាក់កណ្តាលទៅហើយ
នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៩នាក់ និងមានករណីជាសះស្បើយថ្មី៤៨នាក់ផងដែរ។ យោងតាមលិខិតក្រសួងបានឲ្យដឹងថា គិតមកទល់បច្ចុប្បន្នអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅទូទាំងប្រទេសមានចំនួន ៥៦៥នាក់ រួមមាន៖

– មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ចំនួន ៤១នាក់
– មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ៤៧នាក់
– មណ្ឌលសុខភាពចាក់អង្រែ ចំនួន ៥៥នាក់
– សាលារក្សាសន្តិភាពពហុសាស្រ្តកំពង់ស្ពឺ ចំនួន ១១នាក់
– មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ចំនួន ១១៦នាក់
– មន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល ចំនួន ៦២នាក់
– សណ្ឋាគារក្រេតឌុក រាជធានីភ្នំពេញ ចំនួន ២០២នាក់
– មន្ទីរពេទ្យខេត្តស្វាយរៀង ចំនួន ០២នាក់
– មន្ទីរពេទ្យបង្អែក ខេត្តកោះកុង ចំនួន ០២នាក់
– មន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំ ចំនួន ០២នាក់
– មន្ទីរពេទ្យ ខេត្តព្រៃវែង ចំនួន ២២នាក់
– មន្ទីរពេទ្យ ខេត្តកំពង់ចាម ចំនួន ០១នាក់
– មន្ទីរពេទ្យខេត្តសៀមរាប ចំនួន ០១នាក់
– មន្ទីរពេទ្យខេត្តបាត់ដំបង ចំនួន ១នាក់
គួរបញ្ជាក់ផងដែរ រាជរដ្ឋាភិបាល បានសម្រេចកែប្រែសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់) ដែលជាសណ្ឋាគារដ៏ធំមួយនៅភ្នំពេញ ទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីត-១៩ កម្រិតស្រាល ដែលអាចព្យាបាលអ្នកជម្ងឺប្រមាណ ៥០០នាក់ ហើយគិតមកទល់ពេលនេះ សណ្ឋាគារនេះបានដាក់អ្នកជំងឺចំនួន ២០២នាក់ហើយ៕

