រដ្ឋបាលខេត្តកំពង់ចាម ប្រកាសផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង ការជួបជុំតាមបែបសាសនា ជាបណ្ដោះអាសន្នរយៈពេល២សបា្តហ៍
ខេត្តកំពង់ចាម៖ តាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម បានចេញសារលិខិតស្ដីពីការផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង ការជួបជុំតាមបែបសាសនានានា ជាបណ្ដោះអាសន្ន រយៈពេល២សបា្តហ៍ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយសារតែស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទីមួយថ្ងៃ។ រដ្ឋបាលខេត្តកំពង់ចាម បានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋនៅតែមានការធ្វេសប្រហែស មិនបានអនុវត្តខ្ជាប់ខ្ជួននូវវិធានការអនាម័យ និងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមវិធានការ “៣កុំនិង ៣ការពារ” ដែលជាកត្តាបង្កជាហានីភ័យខ្ពស់ក្នុងការចម្លង និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

ដើម្បីបង្កលក្ខណៈដល់មន្រ្តីជំនាញ បន្តការស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលមានហានីភ័យ និងដើម្បីកាត់ផ្ដាច់ខ្សែចម្លងចូលក្នុងសហគមន៍។ រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការណែនាំដល់លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក លោក-លោកស្រីមេឃុំ-ចៅសង្កាត់ ក្នុងខេត្តកំពង់ចាម ដូចខាងក្រោម៖

