អន្តរជាតិ

កូរ៉េខាងត្បូងបានអនុញ្ញាតឱ្យមានការប្រើប្រាស់ជាផ្លូវការ សម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca លើមនុស្សចាស់អាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ

BY
autoadmin
March 11, 2021

រដ្ឋាភិបាលកូរ៉េខាងត្បូងបានអនុញ្ញាតឱ្យមានការប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford សម្រាប់មនុស្សចាស់ជរាអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ។ លោកនាយករដ្ឋមន្រ្តី Chung Sye-kyun បានប្រកាសពីការអនុម័តជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ ដោយបាននិយាយថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពសម្រាប់មនុស្សចាស់ ដោយយោងតាមភស្តុតាងនៃការសិក្សាកន្លងមក ខណៈដែលពិភពលោកទាំងមូលបានទទួលស្គាល់លើប្រសិទ្ធភាពរបស់វ៉ាក់សាំងកាន់តែច្រើនឡើងៗ។

កន្លងមកប្រទេសកូរ៉េខាងត្បូង បានលើកឡើងពីកង្វះទិន្នន័យគ្លីនិកអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ AstraZeneca សម្រាប់មនុស្សដែលមានអាយុ ៦៥ ឆ្នាំឡើងទៅ តែឥឡូវនេះពួកទទួលបានទិន្នន័យទាំងនោះរួចរាល់ហើយ។ ប្រទេសនេះក៏បានចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ពលរដ្ឋរបស់ខ្លួនផងដែរ ដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca និង Pfizer​ ខណៈមានពលរដ្ឋចំនួន ៥០០,០០០នាក់ បានទទួលដូសដំបូងរួចហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: