ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់បានរថយន្ត២គ្រឿងបើកចេញពីខេត្តព្រះសីហនុ វាងគេចគោលដៅត្រួតពិនិត្យចត្តាឡីស័ក ប្រុងធ្វើដំណើរមកភ្នំពេញ

    BY Khmernote Media March 11, 2021
    ចាប់បានរថយន្ត២គ្រឿងបើកចេញពីខេត្តព្រះសីហនុ វាងគេចគោលដៅត្រួតពិនិត្យចត្តាឡីស័ក ប្រុងធ្វើដំណើរមកភ្នំពេញ

    ខេត្តព្រះសីហនុ-អ្នកបើកបររថយន្ត២គ្រឿង ដែលបើកគេចផ្ទុយបំរាមចេញ ចូលខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចគណៈបញ្ជាការឯកភាពស្រុកកំពង់សិលាឃាត់ នាំយកមកចាត់ការតាមនិតិវិធី កាលពីយប់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១។ សមត្ថកិច្ចបញ្ជាក់ថា រថយន្ត០២គ្រឿងនេះ មានរថយន្តដឹកទំនិញ ចំនួន០១គ្រឿង និងរថយន្តតាក់ស៊ី ចំនួន០១គ្រឿង បើកបរគោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ ដោយបានបើកវាងទៅតាមផ្លូវល្បឿនលឿនគេចពីគោលដៅត្រួតពិនិត្យចត្តាឡីស័ក។ អ្នកបើកបររថយន្តដែលសមត្ថកិច្ចរួមមាន៖

    ១.ឈ្មោះ ប្រាក់ សីហា ភេទប្រុស អាយុ ២៦ឆ្នាំ បើកបររថយន្តដឹកទំនិញ ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 3A-1571 គោលដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ មកដល់ចំណុចចំការដូងប្រេង ត្រូវបានមនុស្សប្រុស ០៣ នាក់ (ជនជាតិខ្មែរ) ឃាត់រថយន្តជិះ ដោយសារម៉ូតូរបស់ពួកគេបែកកង់ជិះមិនកើត ហើយក៏បន្តដំណើរទៅមុខទៀតតាមបណ្ដោយផ្លូវជាតិលេខ៤ មកដល់ចំណុចគោលដៅត្រួតពិនិត្យចត្តាឡីស័ក រថយន្តដឹកទំនិញនោះបានបើកបរវាងតាមផ្លូវល្បឿនលឿន ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ទុក ដោយឡែកអ្នករួមដំណើរត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ក្រោយវិញ។

    ២.ឈ្មោះ សាម ស្រ៊ុន ភេទប្រុស អាយុ ៥៦ ឆ្នាំ បើកបររថយន្ត ០១ គ្រឿង ម៉ាក High Lander ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-7577 គោលដៅពីខេត្តព្រះសីហនុទៅភ្នំពេញ ដឹកអ្នកដំណើរចំនួន ០៣ នាក់ប្រុស(ជនជាតិខ្មែរ) មកដល់ចំណុចគោលដៅត្រួតពិនិត្យចត្តាឡីស័ក សមត្ថកិច្ចបានឃាត់រថយន្តគាត់ ដោយឱ្យត្រឡប់ក្រោយវិញ ពេលនោះអ្នកបើកបររូបនេះ បានដាក់អ្នកដំណើរចុះ ហើយបានបន្តដំណើរបើករថយន្តតែម្នាក់ឯង ក្នុងគោលបំណងជិះវាងតាមផ្លូវល្បឿនលឿនឆ្ពោះទៅភ្នំពេញ តែត្រូវបានសមត្ថកិច្ចឃើញ និងឃាត់ខ្លួនរួមទាំងរថយន្តនាំមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីសាកសួរបន្ត។ រថយន្ដទាំង០២ខាងលើនេះ ត្រូវបានឃាត់រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់៕

    ប្រភព៖ លោក Huy Bunleng

    Share This Post: