ខ្មែរណូត

ស្វែងរក

  • PR

    អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកា ៣ លាន ដុល្លារអាមេរិកជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

    BY Khmernote Media March 11, 2021
    អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកា ៣ លាន ដុល្លារអាមេរិកជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

    (រាជធានីភ្នំពេញ កម្ពុជា ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១) ដោយមើលឃើញពីស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងនៃការរាតត្បាតជំងឺកូវីដ-១៩នៅកម្ពុជា អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប(Prince Holding Group)ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គម បានប្រកាសថានឹងធ្វើការបរិច្ចាគថវិកាចំនួន ៣ លានដុល្លារអាមេរិកជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

    ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប តែងតែយកចិត្តទុកដាក់ចំពោះការវិវឌ្ឍនៃស្ថានការណ៍បង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ កន្លងមក ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានផ្តួចផ្តើមសកម្មភាពសប្បុរសធម៌ទ្រង់ទ្រាយធំជាច្រើនលើក ដើម្បីគាំទ្រដល់យុទ្ធនាការប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជា និងចូលរួមចំណែកក្នុងការជួយសង្គ្រោះប្រជាជនដែលរងគ្រោះដោយទឹកជំនន់។

    ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ជាសហគ្រាសចម្រុះខ្នាតធំនិងនាំមុខគេនៅកម្ពុជា ដែលមានអាជីវកម្មគ្របដណ្តប់លើវិស័យជាច្រើន ដូចជាវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត និងវិស័យផ្សេងៗទៀត។

    Share This Post: