ថៃស្នើអង់គ្លេសនធ្វើបត្យាប័នបញ្ចូលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា មកវិញ ដើម្បីកាត់ទោសលោកស្រីតាមច្បាប់
ថៃ៖ រដ្ឋាភិបាលបានថៃបានស្នើសុំឲ្យចក្រភពអង់គ្លេសធ្វើបត្យាប័ន ចំពោះអតីតនាយករដ្ឋមន្ត្រីថៃគឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលបានរត់គេចខ្លួនទៅកាន់អង់គ្លេស ដើម្បីឲ្យគាត់មកទទួលទោសនៅក្នុងប្រទេសថៃវិញ។ សេចក្តីស្នើសុំខាងលើនេះត្រូវបានធ្វើឡើងតាមរយៈសំបុត្រមួយច្បាប់ចេញដោយស្ថានទូតថៃប្រចាំនៅក្នុងទីក្រុងឡុងដ៏ប្រទេសអង់គេ្លស និងបានផ្ញើរទៅកាន់ក្រសួងការបរទេសរបស់អង់គ្លេស។
ក្នុងសំបុត្រនោះរដ្ឋាភិបាលថៃបានបញ្ជាក់ដែរថា ករណីរបស់លោក យីងឡាក់ ស៊ីណាវ៉ាត្រា គឺជាបទឧក្រិដ្ឋពាក់ព័ន្ធនឹងរឿងពុករលួយ មិនមែនជារឿងនយោបាយនោះទេ។ ជាងនេះទៅទៀត ស្ថានទូតថៃក៏បានភ្ជាប់ដីកាតាមចាប់ខ្លួនយោងស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលចេញដោយតុលាការថៃ នៅក្នុងសំបុត្រ ដែលផ្ញើរទៅកាន់ក្រសួងការបរទេសអង់គ្លេសនោះផងដែរ។ បើតាមលោកនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នគឺលោក ប្រាយុទ្ធ ចាន់អូចារ បានឲ្យដឹងកាលពីម្សិលមិញថា គេនឹងតាមចាប់ខ្លួនលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ឲ្យមកទទួលទោសឲ្យទាល់តែបាន ទោះគាត់បានគេចខ្លួនទៅដល់ប្រទេសណាក៏ដោយ៕
អត្ថបទ៖ ភក្តី
ប្រភព៖ nationmultimedia