អន្តរជាតិ

គួរឱ្យសរសើណាស់! សិស្សគ្រូជនជាតិថៃមួយក្រុមបានប្រមូលផ្ដុំគ្នាដោយស្ម័គ្រ​ចិត្ត ទៅដំឡើងព្រះស្វេត្រឆ័ត្រ ៩ជាន់ ថ្វាយជូនអតីតព្រះមហាក្សត្ររបស់ខ្លួន

BY
autoadmin
March 13, 2021

ថៃ៖ ថ្មីៗនេះមានការចែកចាយបន្ដគ្នាយ៉ាងច្រើននៅក្នុងបណ្ដាញសង្គម Facebook បន្ទាប់ពីបានឃើញសិស្សគ្រូជនជាតិថៃមួយក្រុម មកពីសាលា Buriram Pittayakhom បានស្ម័គ្រចិត្តប្រមូលផ្តុំគ្នាទៅដំឡើងព្រះមហា​ស្វេត្រឆ័ត្រ ៩ជាន់ បិទពណ៌មាស ថ្វាយដល់រូបសំណាក់ព្រះបាទរាមាទី១ ដែលជាអតីតព្រះមហាក្សត្ររបស់ប្រទេសថៃ យ៉ាងគួរឱ្យកោតសរសើនូវទឹកចិត្តនេះបំផុត។

បើយោងតាមផេក Facebook ឈ្មោះថា UncleNewin បានបង្ហោះថា ព្រះស្វេត្រឆ័ត្រ ៩ជាន់ សម្រាប់ថ្វាយដល់រូបសំណាក់ព្រះបាទរាមាទី១ ពេលនេះបានរួចរាល់ជាស្ថាពរបានចំនួន ៣៦ឆ័ត្រ ហើយពួកគេគ្រោងនឹងបន្ដដំឡើងរហូតដល់ ១១៧ឆ័ត្រ ដើម្បីថ្វាយជូនរូបសំណាក់ទ្រង់។ វាមិនច្បាស់ទេថា តើពួកគេដំឡើងព្រះស្វេត្រឆ័ត្រទាំងនេះដើម្បីអ្វី ហើយវាក៏ទំនងនឹងមានសាលាដទៃទៀតមកចូលរួមជាមួយពួកគេផងដែរ៕


អត្ថបទ៖ លីដា

Share This Post: