ក្រុមហ៊ុន AstraZeneca និយាយថា គ្មានភស្តុតាងច្បាស់លាស់បញ្ជាក់ថាវ៉ាក់សាំងខ្លួនធ្វើឱ្យមានបញ្ហាការកកឈាមទេ
- BY
- autoadmin
- March 15, 2021
ក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca បាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនបានបង្កើតឡើង គឺគ្មានហានិភ័យអាចបណ្ដាលឱ្យមានការកកឈាមនោះទេ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃច័ន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១។ គួរជម្រាបដែរថា AstraZeneca បានធ្វើការពិនិត្យឡើងវិញនូវទិន្នន័យសុវត្ថិភាពរបស់ខ្លួនភ្លាមៗ បន្ទាប់ពីចក្រភពអង់គ្លេស ក៏ដូចជាសគមន៍អឺរ៉ុបមួយចំនួនផ្សេងទៀត បានផ្អាកការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនរង់ចាំការស៊ើបអង្កេត ប៉ុន្តែក្រុមហ៊ុនមិនបានរកឃើញអ្វីគួរឱ្យកត់សម្គាល់ដូចការសង្ស័យទាំងនោះទេ។

រលឹកដែរថា កាលពីប៉ុន្មានរយៈមុនអាជ្ញាធរនៅអៀរឡង់ ដាណឺម៉ាក ន័រវែស អ៊ីស្លង់ និងហូឡង់ បានផ្អាកការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុននេះ ដោយសាររបាយការណ៍ពីបញ្ហាឈាមកក ខណៈប្រទេសអូទ្រីសបានឈប់ប្រើវ៉ាក់សាំងនេះតែម្ដងកាលពីសប្តាហ៍មុន ដើម្បីរង់ចាំការស៊ើបអង្កេតបន្ថែមអំពីការស្លាប់ដោយសារការកកឈាមបន្ទាប់ពីចាក់វ៉ាក់សាំងរួច។ យ៉ាងណាក៏ដោយទីភ្នាក់ងារថ្នាំអឺរ៉ុបបាននិយាយថា គ្មានការបង្ហាញណាមួយដែលថាករណីនេះគឺបណ្តាលមកពីការចាក់វ៉ាក់សាំងនោះទេ ហើយទស្សនៈនេះក៏ត្រូវបានគាំទ្រដោយអង្គការសុខភាពពិភពលោកកាលពីថ្ងៃសុក្រផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






