រដ្ឋាភិបាលជប៉ុនកំពុងពិចារណារកវិធី ដើម្បីឆ្លើយតបជាមួយទង្វើរបស់យោធាមីយ៉ាន់ម៉ាមកលើក្រុមបាតុករ
- BY
- autoadmin
- March 15, 2021
តាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា លេខាធិការគណៈរដ្ឋមន្ត្រីជប៉ុនលោក Katsunobu Kato នៅថ្ងៃច័ន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ នេះបាននិយាយថា រដ្ឋាភិបាលជប៉ុនកំពុងឃ្លាំមើលរបបរដ្ឋប្រហារយោធារបស់មីយ៉ាន់ម៉ានាពេលថ្មីៗនេះ ហើយនឹងពិចារណារកវិធីណា ដើម្បីឆ្លើយតបចំពោះការវិវត្តនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

លោក Kato បានប្រាប់អ្នកយកព័ត៌មានថា៖«នៅពេលខាងមុខនេះ ប្រទេសជប៉ុននឹងពិចារណាពីវិធីដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងគោលនយោបាយ ដោយតាមដានការវិវឌ្ឍន៍នៃស្ថានការណ៍ ខណៈយកការឆ្លើយតបពីបណ្តាប្រទេសដែលបារម្ភចំពោះមីយ៉ាន់ម៉ាមកពិចារណា»។
ការកត់សម្គាល់នេះធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងផ្អាកកម្មវិធីផ្លាស់ប្តូរផ្នែកការពារជាតិជាមួយមីយ៉ាន់ម៉ា និងហាមឃាត់ការនាំអាវុធទៅកាន់ប្រទេសនេះ បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីខែមុន និងការបង្ក្រាបដោយហិង្សាលើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ។ កាលពីថ្ងៃអាទិត្យម្សិលមិញនេះផ្ទាល់ ក៏មានអ្នកតវ៉ា និងប៉ូលីស ៣៨នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






