ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំនាញអាមេរិកស្នើរប្រជាពលរដ្ឋខ្លួនកុំឲ្យយកស្រោមអនាម័យ ដែលប្រើរួច ទៅលាងសម្អាតហើយទុកប្រើម្តងទៀត

    BY Khmernote Media August 4, 2018
    អ្នកជំនាញអាមេរិកស្នើរប្រជាពលរដ្ឋខ្លួនកុំឲ្យយកស្រោមអនាម័យ ដែលប្រើរួច ទៅលាងសម្អាតហើយទុកប្រើម្តងទៀត

    អាមេរិក៖ យោងតាមការសិក្សាមួយ ដែលបានធ្វើឡើងនៅក្នុងឆ្នាំ ២០១២ បានរកឃើញថា មានប្រជាជនអាមេរិកចន្លោះពី ១% ទៅ ៣% បានលាងសម្អាតស្រោមអនាម័យ ដែលប្រើហើយ ដើម្បីប្រើប្រាស់វាម្តងទៀត ឬប្រើប្រាស់ស្រោមអនាម័យមួយលើសពីម្តង។ ហេតុដូចនេះហើយ ទើបមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (The Centers for Disease Control and Prevention ហៅកាត់ថា CDC) បានធ្វើការព្រមានជាថ្មីម្តងទៀត​ក្នុងន័យអប់រំឲ្យប្រជាពលរដ្ឋអាមេរិកមួយភាគតូចនោះ កុំអនុវត្តការលាងសម្អាតស្រោមអនាម័យ ឬប្រើប្រាស់វាសាជាថ្មីម្តងទៀត ពោលគឺស្រោមអនាម័យមួយប្រើតែម្តងបានហើយ។

    មជ្ឈមណ្ឌលខាងលើបានពន្យល់ថា មេរោគ ដែលនៅជាប់នៅលើស្រោមអនាម័យមិនអាចសម្លាប់ដោយការលាងសម្អាតនោះទេ ដូចនេះការប្រើប្រាស់ស្រោមអនាម័យមួយលើសពីម្តងគឺអាចចម្លងមេរោគ និងបាក់តេរីបានយ៉ាងងាយ។ សូមបញ្ជាក់ជូនថា ក្នុងចំណោមប្រជាជនអាមេរិកទាំងអស់គឺមានអ្នកដែលគ្រប់វ័យរួមភេទចំនួន ៧២ % ហើយការអប់រំសុខភាពផ្លូវភេទនៅតែជា កត្តាសំខាន់មួយចំពោះប្រជាជនអាមេរិក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay