ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កើនដល់៣ខ្ទងវិញហើយ! ប្រទេសថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៤៩នាក់ សម្រាប់ថ្ងៃនេះ

    BY autoadmin March 16, 2021
    កើនដល់៣ខ្ទងវិញហើយ! ប្រទេសថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៤៩នាក់ សម្រាប់ថ្ងៃនេះ

    មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 នៃប្រទេសថៃ នៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ពីចំនួនអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន ១៤៩នាក់ ដោយក្នុងនោះមាន ៥នាក់ ជាការនាំចូលពីបរទេស។ ក្នុងចំណោមករណីនៅក្នុងស្រុកទាំងអស់ មានអ្នកជំងឺ ២១នាក់ បានធ្វើដំណើរនៅតំបនមានហានិភ័យខ្ពស់ ដែលបណ្ដាលឱ្យមានការឆ្លងដល់ពួកគេ ខណៈអ្នកជំងឺ ១២៣ នាក់ផ្សេងទៀត ត្រូវបានរកឃើញតាមរយៈការចុះយកសំណាកពីមន្ត្រីសុខាភិបាលសម្រាប់អ្នកដែលពាក់ព័ន្ធនឹងករណីពីមុន (Active Cases)។

    គិតត្រឹមថ្ងៃអង្គារចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសថៃបានកើនឡើងដល់ ២៧,១៥៤ ករណី ចាប់តាំងពីជំងឺនេះបានមានវត្តមានដំបូងកាលពីឆ្នាំមុន។ ក្នុងចំណោមនោះមាន ២៤,២១៨ នាក់ ជាការចម្លងក្នុងស្រុក និងអ្នកជំងឺ ២,៩៣៦នាក់ ជាអ្នកត្រឡប់មកពីបរទេស។ រហូតមកដល់ពេលនេះមានអ្នកជំងឺចំនួន ២៦,២៩៩ នាក់ បានជាសះស្បើយ និងត្រូវបានរំសាយចេញ ខណៈអ្នកជំងឺ ៧៦៨នាក់ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ។ ពុំមានការស្លាប់ថ្មីត្រូវបានបញ្ជាក់ទេនៅថ្ងៃនេះ ដូច្នេះការស្លាប់គឺមាន ៨៧ នាក់ដដែល៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: