ប្រទេសថៃសម្រេចចិត្តបន្ធូរបន្ថយកាធ្វើចត្តាឡីស័កជាបណ្តើរៗ ចំពោះភ្ញៀវបរទេសដែលចូលមកកាន់ប្រទេសខ្លួន
- BY
- autoadmin
- March 19, 2021
មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 នៅថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា មជ្ឈមណ្ឌលបានសម្រេចចិត្តបន្ធូរបន្ថយការរឹតត្បឹតនានាជាបណ្តើរៗ ចំពោះភ្ញៀវបរទេសដែលចូលមកកាន់ប្រទេសថៃ ចាប់ផ្តើមនៅថ្ងៃទី០១ ខែមេសា។ ការបន្ធូរបន្ថយរួមមានការកាត់បន្ថយ ឬសម្រួលរយៈពេលធ្វើចត្តាឡីស័ក និងបង្កើនសកម្មភាពជាច្រើនផ្សេតទៀត ដែលអាចឱ្យភ្ញៀវទេសចរមានភាពងាយស្រួលក្នុងការចូលមកកាន់ប្រទេសនេះ។

អ្នកនាំពាក្យ CCSA លោក Taweesilp Visanuyothin បាននិយាយថា ការបន្ធូរបន្ថយទាំងនោះរួមមាន៖
– មិនចាំបាច់បង្ហាញឯកសារដែលបញ្ជាក់ពីអាទិភាពក្នុងការហោះហើរ។
– អនុញ្ញាតឱ្យចាកចេញពីបន្ទប់ទៅកន្លែងហាត់ប្រាណ អាងហែលទឹក ការជិះកង់ និងដើរទិញឥវ៉ាន់នៅខាងក្រៅ សម្រាប់អ្នកដែលបានធ្វើចត្តាឡីស័ករួច។
– ការបំពាក់ឧបករណ៍ «អង្កេតការយ៉ាងជិតស្និទ្ធ» ហើយនៅតាមអាកាសយានដ្ឋាន ផ្លូវដឹកជញ្ជូន គោលដៅទេសចរណ៍ និងសហគមន៍ក្បែរនោះ នឹងត្រូវមានវិធានការការពារបន្ថែមទៀត។
– ការបរិភោគនៅក្នុងភោជនីយដ្ឋាននៅតាមសណ្ឋាគារ និងការម៉ាស្សា។
– ការនៅដាច់ដោយឡែកពីគ្នានឹងតម្រូវសម្រាប់តែពលរដ្ឋដែលធ្វើដំណើរមកពីតំបន់ហានិភ័យ ល ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






