ចេះតែឆ្ងល់ទិញ Power Bank មកប្រើមិនកើត ដល់ពេលបើកមើលហួសចិត្តនិយាយមិនចេញ
ម៉ាឡេស៊ី បច្ចុប្បន្ននេះមានផលិតផលអេឡិចត្រូនិចក្លែងក្លាយច្រើនណាស់ ដែលកំពុងដាក់លក់យ៉ាងព្រោងព្រាតនៅក្នុងទីផ្សារ ហើយផលិតផលក្លែងក្លាយទាំងនោះស្រដៀងគ្នាទៅនឹងផលិតពិតខ្លាំងណាស់ ដែលវាងាយនឹងធ្វើឲ្យអ្នកទិញប៉ះចំរបស់ក្លែងក្លាយ។ ជាក់ស្តែងស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់បានទៅទិញ Power Bank ដែលគេក្នុងតម្លៃពិសេសមួយយកមកប្រើ តែការពិតនៅក្នុងដុំ Power Bank នោះមានសុទ្ធតែខ្សាច់ប្រើមិនកើតនោះទេ។
តាមរយៈបណ្តាញសង្គមរបស់ស្ត្រីរូបនេះបានឲ្យដឹងថា គាត់បានទិញដុំ Power Bank មួយគេលក់នៅតាមដងផ្លូវមួយកន្លែងក្នុងរដ្ឋ Terengganu ប្រទេសម៉ាឡេស៊ីក្នុងតម្លៃ ២៥RM (៦,៥ ដុល្លារ) ស្រាប់តែពេលគាត់យកទៅដល់ផ្ទះ គាត់មិនអាចដាក់បញ្ចូលថ្មទូរស័ព្ទបានទាល់តែសោះ។ ដោយមានចម្ងល់នាងបានគាស់ដុំ Power Bank នោះ និងបានគាស់ថ្មដែលមាននៅក្នុងនោះមើលគឺឃើញមានសុទ្ធតែខ្សាច់។
តាមរយៈបទពិសោធណ៍អាក្រក់ខាងលើនេះ សូមប្រិយមិត្តទាំងអស់ត្រូវចេះប្រុងប្រយ័ត្នឲ្យបានច្បាស់លាស់មុននឹងទិញផលិតអេឡិចត្រូនិចដែលគេលក់ក្នុងតម្លៃពិសេសណាស់មួយ ព្រោះខ្លាចជួបប្រទះនូវរឿងខកចិត្តដូចក្នុងករណីខាងលើនេះអីចឹង៕

ដោយ៖ ភក្តី
ប្រភព៖thecoverage