ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Boris Johnson បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ របស់ AstraZeneca ហើយបានលើមេដៃឡើងទាំងសងខាង បញ្ជាក់ពីសុវត្ថិភាពរបស់វ៉ាក់សាំង

    BY autoadmin March 20, 2021
    លោក Boris Johnson បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ របស់ AstraZeneca ហើយបានលើមេដៃឡើងទាំងសងខាង បញ្ជាក់ពីសុវត្ថិភាពរបស់វ៉ាក់សាំង

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail នៅថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា លោក Boris Johnson បានអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19  ដែលបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca សហការជាមួយសាកលវិទ្យាល័យ Oxford ។ រូបភាពនៅកន្លែងចាក់ថ្នាំបង្ហាញថា នាយករដ្ឋមន្រ្តីវ័យ ៥៦ឆ្នាំរូបនេះ បានលើកមេដៃឡើងទាំងសងខាងភ្លាម ដើម្បីបញ្ជាក់ពីការចាក់វ៉ាក់សាំងដោយជោគជ័យ បន្ទាប់ពីគាត់បានទៅចាក់វានៅឯ St Thomas កណ្ដាលទីក្រុងឡុងដ៍។

    ដើម្បីជាការជំរុញទឹកចិត្តពលរដ្ឋឱ្យមកចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បន្ថែមទៀត លោក Boris Johnson បាននិយាយថា គាត់គ្មានអារម្មណ៍ប្លែកអ្វីនៅពេលចាក់វ៉ាក់សាំងនោះទេ។ ជាមួយនឹងការទទួលវ៉ាក់សាំងរបស់ AstraZeneca ដោយខ្លួនលោកផ្ទាល់ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា វានឹងជាសារមួយបញ្ជាក់ថា វ៉ាក់សាំងនេះគឺមានប្រសិទ្ធភាពនិងសុវត្ថិភាពក្នុងការប្រើប្រាស់ជាធម្មតា ក្រោយពីមានភាពចម្រូងចម្រាសប៉ុន្មានសប្ដាហ៍កន្លងមកនេះ ដែលបាននិយាយថា វ៉ាក់សាំងរបស់ AstraZeneca ធ្វើឱ្យអ្នកចាក់រួចមានបញ្ហាកកឈាម៕

    អត្ថបទ៖ លីដា
    ប្រភព៖ Daily Mail

    Share This Post: