ឃើញប្រជាជនខ្លួនស្ត្រេសពីការងារពេក រដ្ឋាភិបាលជប៉ុនសម្រេចចិត្តប្រើវិធីសាស្ត្រនេះ ដើម្បីជួយកាត់បន្ថយស្ត្រេស
ជប៉ុន៖ សម្រាប់បុគ្គលិក ឬអ្នកធ្វើការងារទាំងអស់បន្ទាប់ពីបានឈប់សម្រាកចុងសប្តាហ៍រួចមក និងត្រូវត្រលប់ចូលធ្វើការងារវិញនៅថ្ងៃចន្ទនោះ ហាក់មិនមានអារម្មណ៍សប្បាយចិត្តនោះទេនៅព្រឹកថ្ងៃចន្ទនោះ ដ្បិតពួកគេមានអាម្មណ៍ថា មិនទាន់បានឈប់សម្រាកគ្រប់គ្រាន់នៅឡើយ។ ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើនេះ រដ្ឋាភិបាលជប៉ុនកំពុងតែរៀបចំឲ្យអ្នកធ្វើការងារទាំងអស់នៅក្នុងប្រទេសជប៉ុនបានឈប់សម្រាកនៅព្រឹកថ្ងៃចន្ទមួយព្រឹកទៀត ដើម្បីឲ្យពួកគេមានអារម្មណ៍ស្រស់ថ្លាល្អ សម្រាប់ធ្វើការងារពេញមួយសប្តាហ៍ទៀត។
គម្រោងនេះត្រូវបានគេហៅថា “Shining Monday” ដែលគេជឿថាអាចជួយដោះស្រាយបញ្ហាសតិអារម្មណ៍របស់បុគ្គលិកគ្រប់រូបបាន។ កម្រោងនេះត្រូវបាគេធ្វើឡើងដោយផ្សារភ្ជាប់ជាមួយនិងកម្មវិធីដែលទើបអនុវត្តក្នុងប្រទេសជប៉ុនកាលពីឆ្នាំមុននេះគឺកម្មវិធី “Premium Friday” ដែលតាមរយៈកម្មវិធីពិសេសសម្រាប់ថ្ងៃសុក្រនេះ គឺគ្រប់បុគ្គលិកទាំងអស់អាចចេញពីធ្វើការមុនម៉ោងនៅរាងរាល់ថ្ងៃសុក្រនៃសប្តាហ៍នីមួយៗបាន។ ការសម្រេចឲ្យមានពេលវេលាឈប់សម្រាកបន្ថែមនេះ ត្រូវបានរដ្ឋាភិបាលធ្វើឡើងដើម្បីកាត់បន្ថយបញ្ហាស្ត្រេសចំពោះបុគ្គលិកទាំងអស់ និងចង់ឲ្យពួកគេមានពេលសប្បាយរីករាយជាមួយនឹងគ្រួសារឲ្យបានច្រើនជាងមុន៕
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz