យ៉ាងហោចណាស់មានមនុស្ស ៥ នាក់បានស្លាប់ និង ១០ នាក់បានរងរបួស នៅក្នុងការវាប្រហារដោយគ្រាប់កាំភ្លើងធំមួយនៅប្រទេសស៊ីរី
- BY
- autoadmin
- March 22, 2021
មន្ទីរពេទ្យមួយនៅភាគពាយព្យនៃខេត្ត Aleppo របស់ប្រទេសស៊ីរី ដែលជាបន្ទាយរឹងមាំចុងក្រោយមួយរបស់កងកម្លាំងប្រឆាំងរដ្ឋាភិបាល ត្រូវបានវាយប្រហារដោយកាំភ្លើងធំកាលពីថ្ងៃអាទិត្យ។ ក្រសួងការពារជាតិតួកគីបាននិយាយថា ការវាយប្រហារនោះត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ដែលបានសម្លាប់មនុស្ស ៥នាក់ ក្នុងនោះមានកុមារយ៉ាងហោចណាស់ម្នាក់ និងមានអ្នករងរបួស ១០ នាក់ផងដែរ។ ប្រទេសតួកគីមិនគាំទ្រដល់រដ្ឋាភិបាលស៊ីរីនោះទេ ហើយបានអំពាវនាវឱ្យបញ្ឈប់ការបាញ់កាំភ្លើងធំនេះជាដាច់ខាត។

ជម្រាបដែរថាខេត្ត Aleppo គឺជាផ្នែកមួយនៃទីតាំងរឹងមាំចុងក្រោយរបស់កងកម្លាំងប្រឆាំងរដ្ឋាភិបាលស៊ីរី ដែលមេដឹកនាំរុស្ស៊ី និងតួកគីបានយល់ព្រមលើបទឈប់បាញ់កាលពីមួយឆ្នាំមុន។ ក្រសួងការពារជាតិតួកគីក៏បានបន្ថែមដែរថា កងទ័ពរដ្ឋាភិបាលស៊ីរីបានបាញ់មីស៊ីលទៅកាន់ខេត្ត Idlib ដែលនៅជិតខាង បន្ទាប់ពីបានបាញ់គ្រាប់កាំភ្លើងធំទៅមន្ទីរពេទ្យនៅ Aleppo រួច ដែលធ្វើឱ្យមានមនុស្ស ៧នាក់ ផ្សេងទៀតបានរងរបួស។ ក្រសួងនិយាយថា ការវាយប្រហារនេះគឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ហើយខ្លួនបានស្នើសុំឱ្យប្រទេសរុស្ស៊ីចូលមកបញ្ឈប់ពួកគេជាបន្ទាន់៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






