ផ្ទុះឆេះរថយន្តដឹកហ្គាសលាន់ដូចផ្ទុះគ្រាប់បែក បណ្តាលឲ្យស្លាប់ និងរបួសជាច្រើននាក់ (មានវីដេអូ)
អ៊ីតាលី៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិត និង ៦៧នាក់បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះរថយន្តដឹកហ្គាសមួយគ្រឿង ដែលបានកើតឡើងនៅទីក្រុង Bologna ប្រទេសអ៊ីតាលី។ បើយោងតាមលោក Marco Granna អាជ្ញាធរប្រចាំនៅតំបន់កើតហេតុ ខាងលើបានប្រាប់ឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំងអស់មានជនរងគ្រោះចំនួន ៥៥នាក់រងរបួសធ្ងន់ និងត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ក្រៅពីនោះពួកគេគ្រាន់តែរងនូវការរលាកបន្តិចបន្តួច និងមិនតម្រូវឲ្យពួកគេត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យនោះទេ។
មន្ត្រីប៉ូលិសដែលប្រចាំការនៅតំបន់កើតហេតុបានឲ្យដឹងថា ហេតុការណ៍នេះបានបង្កឲ្យមានសំឡេងផ្ទុះយ៉ាងខ្លាំង និងបង្កើតជាអណ្តាតភ្លើងផ្ទុះឡើងយ៉ាងខ្លាំង ដូចការបំផ្ទុះគ្រាប់បែក អីចឹង។ យោងតាមកាមេរ៉ាសុវត្ថិភាពបង្ហាញថា មុនពេលកើតហេតុគេឃើញមានរថយន្តដឹកហ្គាសធន់ធំមួយគ្រឿងបានធ្វើដំណើរតាមផ្លូវ Highway ហើយបានជ្រុលបុកនឹងរថយន្តមួយគ្រឿងនៅពីមុខ បណ្តាលឲ្យធ្លាយហ្គាសចេញមកក្រៅ មួយសន្ទុះក្រោយមកស្រាប់ផ្ទុះឆាបឆេះឡើងតែម្តង៕

Chiuso raccordo autostradale tra Bologna Casalecchio e il bivio con la A14
Bologna-Taranto, in entrambe le direzioni, a causa di un incidente al km 3 che ha visto coinvolta un' autocisterna.
Chiuso anche il relativo tratto tangeziale
In corso rilievi #poliziastradale @StradeAnas pic.twitter.com/tUZBBBTM0H— Polizia di Stato (@poliziadistato) August 6, 2018
#BorgoPanigale #6ago 15.00, squadre #vigilidelfuoco al lavoro: inviate sul posto sezioni operative, nucleo #usar e #cinofili. In corso la ricognizione aerea elicottero reparto volo di Bologna pic.twitter.com/TtPdGSFWz1
— Vigili del Fuoco (@vigilidelfuoco) August 6, 2018
https://www.youtube.com/watch?v=0cYOIT6eBbc
អត្ថបទ៖ ភក្តី
ប្រភព៖ CNN