អន្តរជាតិ

មេដឹកនាំយោធាមីយ៉ាន់ម៉ាបាននិយាយថា ខ្លួននឹងការពារប្រជាជន ហើយខិតខំប្រឹងប្រែងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ

BY
autoadmin
March 27, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ នេះបានឱ្យដឹងថា មេដឹកនាំយោធាមីយ៉ាន់ម៉ាគឺឧត្តមសេនីយឯក មីន អ៊ុងឡាំង បាននិយាយថា កម្លាំងយោធានឹងការពារប្រជាជនមីយ៉ាន់ម៉ា ហើយនឹងខិតខំស្ដារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះឡើងវិញ។ ការលើកឡើងរបស់លោកឧត្តមសេនីយឯក គឺបានធ្វើឡើងនៅថ្ងៃទិវាកងកម្លាំងប្រដាប់អាវុធរបស់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តទៅនៅថ្ងៃសៅរ៍​នេះផ្ទាល់តែម្ដង ជាមួយនឹងក្បួនដង្ហែរយោធានៅក្នុងទីក្រុងណៃពិដោ។

លោក មីន អ៊ុងឡាំង ក៏បានបញ្ជាក់សារជាថ្មីនូវសន្យារបស់លោក ដែលថាលោកនឹងផ្ដល់ឱ្យមានការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ប្រទេស ប៉ុន្តែយ៉ាងណាលោកមិនបានប្រាប់ពីថ្ងៃខែដែលនឹងមានការបោះឆ្នោតជាក់លាក់នោះទេ។ លោកបាននិយាយថា៖«អំពើហឹង្សាដែលជះឥទ្ធិពលដល់ស្ថេរភាព និងសន្តិសុខក្នុងការទាមទារអ្វីមួយ គឺមិនសមរម្យនោះទេ»។ គួរឱ្យដឹងផងដែរថា ចាប់តាំងពីមានរដ្ឋប្រហារដោយពួកយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈ ទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី មានពលរដ្ឋមីយ៉ាន់ម៉ាមិនក្រោម ៣២៨ នាក់នោះទេ ដែលត្រូវបានគេសម្លាប់ដោយអំពើហិង្សា៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: