ប្រទេសមួយទៀតនៅតំបន់អាស៊ីបានជាប់ជាប្រទេស ដែលមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុតលើលោក
កន្លងមកអ្នកធ្លាប់ដឹងថាសឹង្ហបុរីជាប្រទេស ដែលមានឥទ្ធិពលលើលិខិតឆ្លងដែន និងទិដ្ឋាការខ្លាំងបំផុតនៅលើពិភពលោក តែយ៉ាងណាក្តីការសិក្សាថ្មីបានបង្ហាញថា បច្ចុប្បន្ននេះមានបណ្តាប្រទេសអាស៊ីផ្សេងទៀតដែលមានលិខិតឆ្លងដែន និងទិដ្ឋាការមានឥទ្ធិពលខ្ពស់ស្មើ និងប្រហាក់ប្រហែលនឹងសឹង្ហបុរីដែរ។ តាមរបាយការណ៍របស់ Passport Index ដែលជាស្ថាប័នសិក្សាពីសេរីភាព និងតម្រូវការនៃការសុំទិដ្ឋការចូលទៅកាន់ប្រទេសនិមួយៗបានបង្ហាញថា សឹង្ហបុរី និង កូរ៉េត្បូងជាប់ចំណាត់ថ្នាក់លេខមួយ ជាប្រទេសមានលិខិតឆ្លងដែន និងទិដ្ឋាការមានឥទ្ធិពលបំផុតក្នុងលោក។
ចំណាត់ថ្នាក់លេខពីរបានទៅលើប្រទេស អាឡឺម៉ង់ និងជប៉ុន។ ចំណាត់ថ្នាក់លេខបីបានទៅលើប្រទេសស្វីល ហ្វាំងឡង់ អ៊ីតាលី បារាំង ដាណឺម៉ាក និងអេស៉្បាញ ហើយសម្រាប់អាមេរិកវិញគឺមានចំណាត់ថ្នាក់លេខ ៥ ឯណោះ។ ដូចនេះប្រសិនបើប្រិយមិត្តចង់ទៅកំសាន្ត ឬស្នាក់នៅក្នុងបណ្តាប្រទេសខាងលើនេះ សូមបង្កើតការប្រុងប្រយ័ត្នក្នុងការរៀបចំឯកសារទិដ្ឋាការ និងលិខិតឆ្លងដែនឲ្យបានត្រឹមត្រូវបំផុតចៀសវាងមានបញ្ហាផ្សេង ដែលបង្កជាឧបសគ្គរាំងស្ទះក្នុងដំណើរកំសាន្ត របស់លោកអ្នក៕
ភក្តី
ប្រភព៖ nextshark


