អន្តរជាតិ

ប្រទេសថៃសម្រេចដាក់ស្នើសម្ល «តុមយ៉ាមគុង» ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ

BY
autoadmin
March 29, 2021

គណៈរដ្ឋមន្រ្តីថៃបានយល់ព្រមតាមសំណើរបស់ក្រសួងវប្បធម៌ ដើម្បីដាក់ស្នើមុខម្ហូបដែលពេញនិយមបំផុតរបស់ប្រទេសថៃគឺ Tom Yum Gung (តុមយ៉ាមគុង) បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ThaiPBSWorld ។ អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Traisulee Traisoranakul បាននិយាយថា សម្ល «តុមយ៉ាមគុង» ឆ្លុះបញ្ចាំងពីភាពសាមញ្ញនៃជីវិតនៅក្នុងសហគមន៍កសិកម្មថៃដែលរស់នៅតាមដងទន្លេ និងព្រែកនៅភាគកណ្តាលនៃប្រទេសថៃ ដែលមានវប្បធម៌ធ្វើម្ហូបផ្ទាល់ខ្លួនទាក់ទងនឹងធម្មជាតិ។

ម្ហូបនេះត្រូវបានរៀបចំដោយដាក់បង្គាស្រស់ដែលមានមិនខ្វះនៅតាមផ្លូវទឹកនៃប្រទេសថៃ ហើយដាក់ចូលទៅក្នុងទឹកពុះដែលមានលាយជាមួយគ្រឿងផ្សំដូចជា៖ គល់ស្លឹកគ្រៃ មើមរំដេង ស្លឹកក្រូចសើច ដែលជាធម្មតាត្រូវបានដាំដុះនៅសួនច្បារខាងក្រោយផ្ទះរបស់ប្រជាជនថៃ។ អ្នកនាំពាក្យរូបនោះបាននិយាយថា សម្លតុមយ៉ាមឆ្លុះបញ្ចាំងពីភាពសាមញ្ញ និងរបៀបរស់នៅរបស់ប្រជាជនថៃ ដែលពឹងផ្អែកទាំងខ្លួនឯងនិងលើធម្មជាតិ។ ជម្រាបដែរថា កន្លងមកអង្គការយូណេស្កូក៏បានចុះបញ្ជីល្ខោនពាក់របាំងមុខ «ខន» និងម៉ាស្សាបែបប្រពៃណីថៃក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ ThaiPBSWorld

Share This Post: