សហរដ្ឋអាមេរិកបានផ្អាកទំនាក់ទំនងពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ា រហូតទាល់តែប្រទេសនេះមានមេដឹកនាំស៊ីវិលថ្មី
- BY
- autoadmin
- March 30, 2021
សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានកំពុងនិងផ្អាករាល់ការទាក់ទងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគឆ្នាំ២០១៣ ជាមួយប្រទេសមីយ៉ាន់ម៉ា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសម្ពាធលើយោធារបស់មីយ៉ាន់ម៉ា។ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានធ្វើការប្រកាសនេះកាលពីថ្ងៃច័ន្ទ ខណៈពេលដែលការបង្ក្រាបរបស់យោធាមកលើពលរដ្ឋមីយ៉ាន់ម៉ា គឺមិនបានថមថយទៅវិញនោះទេ។ គិតមកត្រឹមពេលនេះមានសកម្មជនមិនក្រោម ៤៥៩ នាក់នោះទេ ដែលត្រូវបានគេសម្លាប់ចាប់តាំងពីប្រទេសនេះមានរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភ ឆ្នាំ២០២១។

តំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហឹង្សាដ៏សាហាវឃោរឃៅមកលើជនស៊ីវិល ហើយថាអំពើហិង្សារបស់យោធា និងកម្លាំងសន្ដិសុខមីយ៉ាន់ម៉ា គឺជាការវាយប្រហារដោយផ្ទាល់ទៅលើការផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យ និងការខិតខំរបស់ពលរដ្ឋ ដើម្បីសម្រេចបាននូវអនាគតប្រកបដោយសន្តិភាព និងវិបុលភាព។ ការិយាល័យពាណិជ្ជកម្មបាននិយាយថា ការព្យួរនេះនឹងនៅតែមានប្រសិទ្ធិភាពរហូតដល់ការវិលត្រឡប់របស់រដ្ឋាភិបាលមីយ៉ាន់ម៉ាថ្មី ដែលនឹងត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យ មិនមែនជាពួកយោធា៕



អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






