ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រា បានបង្កើតវេបសាយថ្មីសន្លាងមួយ សម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រ

    BY autoadmin March 31, 2021
    អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រា បានបង្កើតវេបសាយថ្មីសន្លាងមួយ សម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានរាយការណ៍ថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក គឺលោក ដូណាល់ ត្រាំ និងអតីតលោកជុំទាវទី១ គឺលោកស្រី មេឡានៀ ត្រាំ កាលពីថ្ងៃច័ន្ទបានប្រកាសថា ពួកគាត់បានបង្កើតវេបសាយថ្មីមួយឡើង ដើម្បីជួយអ្នកគាំទ្រឱ្យមានទំនាក់ទំនងជាមួយពួកគាត់ និងមានការស្វាគមន៍ផ្ទាល់ខ្លួន ឬការចូលរួមរបស់ពួកគាត់នៅក្នុងព្រឹត្តិការណ៍នានា។

    វេបសាយនោះមានឈ្មោះថា 45office.com ដែលបានបង្កើតឡើងបន្ទាប់ពីលោកប្រធានាធិតតីផ្ទាល់ ត្រូវបានបណ្ដាញសង្គមជាច្រើនបិទគណនីផ្លូវការរបស់គាត់ចោល ក្រោយពេលមានការបះបោរពីអ្នកគាំទ្ររបស់គាត់នៅឯវិមានកាពីតូលកាលពីខែមករាកន្លងទៅ។

    ទំព័រមុខរបស់វេបសាយបានសរសេរថា៖ «ប្តេជ្ញាការពារកេរ្តិ៍ដំណែលដ៏អស្ចារ្យនៃរដ្ឋបាល ត្រាំ» និង ជំរុញរបៀបវារៈ «អាមេរិកមុនគេ» ហើយក្នុងវេបសាយនោះក៏បានកោតសរសើដល់ការគ្រប់គ្រងវិបត្តិជំងឺ COVID-19 របស់លោក ដូណាល់ ត្រាំ ទាំងដែលការពិតមានមនុស្សជាច្រើនតែងតែរិះគន់គាត់ ដោយសារការមើលរំលងពីហានិភ័យនៃជំងឺ និងនិយាយសម្រាលឱ្យមើលទៅដូចជាជំងឺ COVID-19 មិនកាចសាហាវនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Vietnam Insider

    Share This Post: