ប្រទេសចិនបានបង្ហោះផ្កាយរណប Gaofen-12-02 ដោយជោគជ័យ សម្រាប់ការស្ទាបស្ទង់លើធនធានដីធ្លី និងកាត់បន្ថយគ្រោះមហន្តរាយ
- BY
- autoadmin
- March 31, 2021
ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបឈ្មោះថា Gaofen-12-02 ដោយជោគជ័យ ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យប្រទេសចិន នៅម៉ោងប្រមាណជា ៦ និង ៤៥នាទី ព្រឹកថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១ (ម៉ោងនៅទីក្រុងប៉េកាំង) នេះបើតាមការចុះផ្សាយរបស់បណ្តាញទូរទស្សន៍សកលចិន CGTN ។

ផ្កាយរណបនេះនឹងត្រូវបានប្រើសម្រាប់ការឃ្លាំមើលក្នុងតំបន់ រួមមានការស្ទាបស្ទង់ធនធានដីធ្លី និង ការការពារនិងកាត់បន្ថយគ្រោះមហន្តរាយ។ ផ្កាយរណបទាំងនេះត្រូវបានអមដោយរ៉ុក្កែត Long March-4C ហើយនេះជាបេសកកម្មហោះហើរលើកទី៣៦៤ របស់រ៉ុក្កែតត្រកូល Long March មួយនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






