ខ្មែរណូត

ស្វែងរក

  • PR

    កម្មវិធីសម្ពោធ ម៉ូតូ ហុងដា CLICK ស៊េរីថ្មីជាមួយរចនាបទបែប SPORTY AROUSING

    BY Khmernote Media August 9, 2018
    កម្មវិធីសម្ពោធ ម៉ូតូ ហុងដា CLICK ស៊េរីថ្មីជាមួយរចនាបទបែប SPORTY AROUSING

    ក្រុមហ៊ុន N.C.X. CO., Ltd ជាក្រុមហ៊ុនតែមួយគត់ទទួលបានសិទ្ធិក្នុងការផលិត និងដំឡើងម៉ូតូម៉ាក ហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំកម្មវិធីសម្ពោធជាផ្លូការ ម៉ូតូម៉ាក ហុងដា CLICK125i ស៊េរីថ្មីនៅរោងភាពយន្ត Major Cineplex ផ្សារទំនើប អ៊ីអន១ នាថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៨ ចាប់ពីម៉ោង 2:00 រសៀល រហូតដល់ម៉ោង 9:30 យប់ អមដោយកម្មវិធីពិសេសៗជាច្រើនដូជា៖ សកម្មភាពសម្ពោធម៉ូតូម៉ាក ហុងដា CLICK125i ស៊េរីថ្មី ការសម្តែងចម្រៀង ដែលកំពុងពេញនិយម និងការទស្សនាភាពយន្តដ៏អស្ចារ្យផងដែរ។

    ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនកម្ពុជា ជាពិសេសយុវវ័យផងនោះ ក្រុមហ៊ុន N.C.X. Company Limited នឹងមានការរៀបចំកម្មវិធីដ៏អស្ចារ្យដែលមានការចូលរួមដោយភ្នាក់ងារចែកចាយម៉ូតូ ម៉ាក ហុងដា ដៃគូពាណិជ្ជកម្ម និងអតិថិជនរបស់ក្រុមហ៊ុន ហុងដា ចំនួនប្រហែល ៨០០នាក់ ហើយកម្មវិធីនេះនឹងផ្តល់ភាពសប្បាយរីករាយជាមួយការសម្តែង និងចម្រៀងពី កញ្ញា Ra Bee និងក្រុម Mustache Band ដែលជាក្រុម និងតារាចម្រៀងដ៏ពេញនិយមបំផុតសម្រាប់យុវវ័យកម្ពុជា។ លើសពីនេះទៅទៀតអ្នកចូលរួមទាំងអស់ក៏នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនពីក្រុមហ៊ុន N.C.X. Company Limited ដោយគ្រាន់តែធ្វើការថតរូបជាមួយនឹងម៉ូតូស៊េរីថ្មីរបស់ក្រុមហ៊ុន ហុងដា រួចហើយធ្វើការចែកចាយចូលទៅកាន់បណ្តាញសង្គមហ្វេសប៊ុក ហើយទទួលបានរង្វាន់ភ្លាមៗ ហើយក៏មានការចាប់រង្វាន់រៀងរាល់ម៉ោងកំឡុងពេលនៃកម្មវិធីផងដែរ។

    ក្រុមហ៊ុន N.C.X. Company Limited នឹងនៅតែបន្តផ្តល់ជូនអតិថិជនទាំងអស់នូវសកម្មភាពដ៏រំភើបសប្បាយរីករាយជាច្រើនទៀត ហើយអ្វីដែលកាន់តែពិសេសនោះ គឺបច្ចេកវិទ្យាថ្មីៗបំផុតដែលអតិថិជនទាំងអស់កំពុងតែទន្ទឹងរង់ចាំពីក្រុមហ៊ុន ហុងដា។
    សូមកុំខកខានក្នុងការចូលរួមក្នុងកម្មវិធីដ៏ រំភើប និងសប្បាយរីករាយនេះឲ្យសោះ!
    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖ 010 922 922 ឫ Facebook Page៖ Honda Cambodia – NCX

    Share This Post:
    MPO4D jitutoto mpo4d Mpoplay