ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកយាយវ័យ ១០៦ឆ្នាំម្នាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ «Sputnik V» ហើយគាត់ជាមនុស្សចំណាស់បំផុតដែលបានចាក់វ៉ាក់សាំងនេះ

    BY autoadmin April 3, 2021
    លោកយាយវ័យ ១០៦ឆ្នាំម្នាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ «Sputnik V» ហើយគាត់ជាមនុស្សចំណាស់បំផុតដែលបានចាក់វ៉ាក់សាំងនេះ

    អាជ្ញាធររុស្ស៊ីបានរាយការណ៍ថា ស្ត្រីចំណាស់វ័យ ១០៦ ឆ្នាំម្នាក់ រស់នៅតំបន់ Volgograd បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ «Sputnik V» ដែលជាវ៉ាក់សាំងបង្កើតឡើងដោយប្រទេសរុស្ស៊ីផ្ទាល់ ហើយបានទទួលការចុះបញ្ជីដំបូងបង្អស់នៅទីនោះ។ លោកយាយមានឈ្មោះថា Elizaveta Boykova គឺជាស្ត្រីមេម៉ាយម្នាក់តាំងពីជំនាន់សង្គ្រាមលោកលើកទី២ ហើយលោកយាយគឺជាមនុស្សវ័យចំណាស់បំផុតនៅក្នុងប្រទេសនេះ ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

    បុគ្គលិកថែទាំលោកយាយ Elizaveta Boykova ម្នាក់បាននិយាយថា លោកយាយពេលនេះគឺមានសុខភាពល្អជាធម្មតា បន្ទាប់ពីគាត់បានចាក់វ៉ាក់សាំងទាំង២លើករួច។ គួរឱ្យដឹងដែរថា នៅតំបន់ Volgograd ដែលលោកយាយកំពុងរស់នៅ កំពុងមានកម្មវិធីចាក់វ៉ាក់សាំងបង្ការដោយផ្ទាល់ពីក្រុមគ្រូពេទ្យ ហើយភាគច្រើនអ្នកដែលទៅទទួលវ៉ាក់សាំងគឺជាពលរដ្ឋមានអាយុ ៦០ឆ្នាំ ខណៈលោកយាយគឺជាមនុស្សចំណាស់បំផុតដែលបានទទួលវ៉ាក់សាំង។ ក្រៅពីនៅតំបន់ Volgograd ប្រទេសរុស្ស៊ីក៏មានកម្មវិធីចាក់វ៉ាក់សាំងនៅកន្លែងផ្សេងៗផងដែរ ប៉ុន្តែមានតែមនុស្សប្រមាណ ៥% នៃចំនួនប្រជាជនសរុបប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងដូសដំបូងរបស់ពួកគេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Volzsky

    Share This Post: