អង់គ្លេសនឹងផ្ដល់ជូនឧបករណ៍ធ្វើតេស្ដជំងឺកូវីដ១៩ល្បឿនលឿនចំនួន ២ ក្នុងមួយសប្ដាហ៍ ទៅដល់ពលរដ្ឋរបស់ខ្លួនទាំងអស់
- BY
- autoadmin
- April 5, 2021
ពលរដ្ឋនៅប្រទេសអង់គ្លេសទាំងអស់ នឹងត្រូវបានគេផ្ដល់ជូននូវឧបករណ៍ធ្វើតេស្ដល្បឿនលឿនចំនួន ២ ក្នុងមួយសប្តាហ៍ គិតចាប់ពីចាប់ពីថ្ងៃសុក្រ ក្រោមកម្មវិធីពង្រីកការធ្វើតេស្ដរកករណីថ្មីនៃជំងឺ COVID-19 របស់រដ្ឋាភិបាល នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ដូច្នេះមានន័យថា ឧបករណ៍តេស្ដរកជំងឺ COVID-19 ដែលអាចរកឃើញលទ្ធផលក្នុងរយៈពេល ៣០នាទី គឺនឹងត្រូវផ្ដល់ជូនពលរដ្ឋគ្រប់រូបដោយមិនគិតថ្លៃនៅតាមទីតាំងរបស់ភ្នាក់ងារសុខាភិបាល ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺ COVID-19 ។

កម្មវិធីនេះត្រូវបានដាក់ចេញឡើងនៅពេលដែលលោក Boris Johnson កំពុងរៀបចំការប្រជុំជាមួយគណៈរដ្ឋមន្រ្តី ដើម្បីស្វែងរកវិធីសាស្ត្របន្ថែមនៅពេលដែលរដ្ឋាភិបាលនឹងត្រូវបន្ធូរបន្ថយការបិទទ្វារ។ យ៉ាងណាក៏ដោយក្រុមអ្នករិះគន់បាននិយាយថា កម្មវិធីនេះគឺជារខ្ជះខ្ជាយលុយកាក់និងប្រថុយប្រថានខ្លាំងណាស់។ លោក Boris Johnson ក៏គ្រោងនឹងរៀបចំផែនការលិខិតឆ្លងពិសេសមួយ ដែលនឹងកំណត់ថា តើមនុស្សណាត្រូវបានគេចាក់វ៉ាក់សាំងបង្ការរួច, មានការបញ្ជាក់ពីលទ្ធផលវិជ្ជមាន ឬអវិជ្ជមាន ដើម្បីជាមធ្យោបាយសម្រាប់ការធ្វើដំណើរ ដែលនឹងអាចកើតឡើងនាពេលអនាគត៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






