ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សមត្ថកិច្ច​ចុះ​បិទ​ក្លឹប​កំសាន្ត​ Coloso​ KTV​ បន្ទាប់​ពី​លេចធ្លាយ​វីដេអូរាំអាក្រាតកាយ

    BY Khmernote Media February 24, 2018
    សមត្ថកិច្ច​ចុះ​បិទ​ក្លឹប​កំសាន្ត​ Coloso​ KTV​ បន្ទាប់​ពី​លេចធ្លាយ​វីដេអូរាំអាក្រាតកាយ

    ​ភ្នំពេញ​ ៖​ ក្រុម​អ្នក​ពាក់ព័ន្ធ​ក្នុង​វី​ដេ​ឃ្លី​បរាំ​ស្រាត​ដ៏​ស្រើបស្រាល​ ក្នុង​បន្ទប់​កា​រ៉ា​ Coloso​ KTV​ ត្រូវ​បាន​បែកធ្លាយ​ និង​កំពុង​ល្បីល្បាញ​នោះ​នឹង​ត្រូវ​បាន​កោះហៅ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​ជុំវិញ​រឿងអាស្រូវ​មួយ​នេះ​ជា​បន្តបន្ទាប់​ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខណ្ឌចំការមន​ ដែល​ដឹកនាំ​សម្របសម្រួល​ដោយ​លោកស្រី​ កែវ​ សុ​គ​ន្ធា​ ព្រះ​រា​ជ្ញា​រង​ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​បិត​អាជីវកម្ម​ជា​បណ្តោះអាសន្ន​។​

    ​ក្នុង​កិច្ច​ប្រតិបត្តិការ​បិទ​កន្លែង​កំសាន្ត​ដ៏​ស្រើបស្រាល​(​រាំ​ស្រាត​)​នេះ​ មានការ​រួម​ព​លោក​ ព្រុំ​ សំខាន់​ អភិបាល​ខណ្ឌចំការមន​ លោកស្រី​ គឹ​ម​ វ​ណ្ណា​ ប្រធាន​មន្ទីរ​ ទេសចរណ៍​រាជធានី​ភ្នំពេញ​ កម្លាំង​នគរបាល​ កង​រាជ​អាវុធ​ អាជ្ញាធរ​ពាក់ព័ន្ធ​ ដែល​ដឹកនាំ​សម្របសម្រួល​ដោយ​ផ្ទាល់​ពី​លោកស្រី​ កែវ​ សុ​គ​ន្ធា​ ព្រះរាជអាជ្ញា​រង​ បាន​ចុះ​ពិនិត្យ​ទីតាំង​ខារ៉ាអូខេ​ Coloso​ KTV​ ស្ថិត​នៅ​ផ្លូវ​៣៦០​ សង្កាត់​បឹង​កេងកង​ទី​៣​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ដែល​មានការ​រាំ​អាស់អាភាស​ ហើយ​ក្រុមការងារ​បាន​សម្រេច​បិត​ជា​បណ្តោះអាសន្ន​។​

    ​លោក​ អ៊ី​វ​ ថា​វី​ ប្រធាន​ការិយាល័យ​អន្តរ​និ​ស័​យ​ខណ្ឌចំការមន​ បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​នេះ​ថា​ «​បន្ទាប់​ពី​មាន​វី​ដេ​អូ​អាសអាភាសន៍​រាំ​ស្រាត​នៅ​កា​រ៉ា​អូ​ខេ​ Coloso​ ក្នុង​បន្ទប់​ឈ្មោះ​អន្លង់​ស្នេហ៍​ ជាន់​ទី​៥​ នៃ​មណ្ឌល​នេះ​ ត្រូវ​បាន​បែកធ្លាយ​ និង​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ ទើប​លោក​ ឃួ​ង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជា​ឲ្យ​មក​គណ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន​ ដឹកនាំ​ដោយ​លោកស្រី​ កែវ​ សុ​គ​ន្ធា​ ព្រះរាជអាជ្ញា​រង​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចុះ​ត្រួតពិនិត្យ​ និង​ធ្វើ​កំណត់ហេតុ​សម្រេច​បិត​អាជីវកម្ម​កា​រ៉ា​អូ​ខេ​ Coloso​ នេះ​ជា​បណ្តោះអាសន្ន​ នៅ​វេលា​ម៉ោងជាង​ ២១​យប់​ ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​នេះ​»​។​

    ​ប្រធាន​ការិយាល័យ​អន្តរ​និ​ស័​យ​រូប​នេះ​ បាន​បញ្ជាក់​ថា​ «​គណៈកម្មការ​ចម្រុះ​ដឹកនាំ​ដោយ​លោកស្រី​ព្រះរាជអាជ្ញា​រង​បាន​សម្រេច​បិត​កន្លែង​កំសាន្ត​ Coloso​ KTV​ ទាំង​៣៤​បន្ទប់​ជា​បណ្តោះអាសន្ន​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ទាំង​មេការ​កា​រ៉ា​អូ​ខេ​ អ្នកគ្រប់គ្រង​ និង​អ្នក​ពាក់ព័ន្ធ​នឹង​ត្រូវ​ហៅ​មក​សាកសួរ​បំភ្លឺ​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ ហើយ​វិធានការ​បន្ត​ទៀត​ គឺ​អាស្រ័យ​ទៅ​លើ​លោកស្រី​ កែវ​ គុ​ន្ធា​ ព្រះរាជអាជ្ញា​រង​តែ​ម្តង​»​។​

    ​សូម​រម្លឹក​ថា​ វី​ដេ​អូ​ឃ្លី​ប​មួយ​ដែល​មាន​រយៈ​ប្រមាណ​ ២​នាទី​ ដែល​នារី​បម្រើសេវា​កា​រ៉ា​អូ​ខេ​វ័យក្មេង​សាច់​ទ្រ​លក់​ទ្រលន់​ម្នាក់​រាំ​ដោះ​អាវ​ល្វែង​ខាងលើ​បញ្ចេញ​ភាព​ស្រើបស្រាល​ ក្នុង​ខារ៉ាអូខេ​ Colosso​ នៅ​បន្ទប់​ទី​៥​ លេខ​៥០១​ បន្ទប់​ឈ្មោះ​ «​អន្លង់​ស្នេហ៍​»​ ស្ថិត​តាម​ផ្លូវ​លេខ​៣៦០​ សង្កាត់​បឹង​កេងកង​៣​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​

    ​ក្នុង​វី​ដេ​អូ​ឃ្លី​បរាំ​ស្រើបស្រាល​អាក្រាត​កាយ​ល្វែង​ខាងលើ​នេះ​ តួឯក​ស្រី​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ទេ​ ប៉ុន្តែ​បុរស​វ័យ​កណ្តាល​ម្នាក់​ដែល​រាំ​អោប​ស្ទាបអង្អែល​សព្វ​រៀង​កាយ​ឡើង​ក្តៅ​សាច់​ជា​នាយ​នគរបាល​ជាន់ខ្ពស់​នៃ​នាយកដ្ឋាន​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​(​ពាក់​ស័ក្តិ​៤​កន្លះ​)​ ហើយ​អ្នក​ដែល​កំពុង​មើល​សកម្មភាព​ និង​ចូល​រួមការ​សប្បាយ​ជ្រុល​ហួសហេតុ​ព្រោះតែ​អំណាច​ទឹកប្រាក់​គឺជា​ឧកញ៉ាៗ​៤​ទៅ​៥​នាក់​ទៀត​សុទ្ធ​ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ល្បីៗ​ប្រចាំ​ភូមិភាគ​ឦ​សាន្ត​។​

    ​លោក​វរសេនីយ៍ទោ​ ហាក់​ សុខ​គា​ មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ ដែល​តូ​ឯក​បាន​បំភ្លឺ​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ កាលពី​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ កន្លង​មកនេះ​ថា​«​រឿង​នេះ​គេ​លួច​ថត​ខ្ញុំ​ តាំងពី​៥​ទៅ​៦​ខែ​មុន​មក​ម្ល៉េះ​ ដែល​លោក​ទទួលស្គាល់​ថា​ ជា​រូប​គាត់​ពិតប្រាកដ​ ហើយ​ក៏​មិន​ដល់​ថ្នាក់​ហួសហេតុ​ពេក​ដែរ​»​ ។​

    ​ក្រោយ​ពី​បែកធ្លាយ​នូវ​វី​ដេ​អូ​រាំ​ស្រើបស្រាល​ ក្នុង​បន្ទប់​កា​រ៉ា​អូ​ខេ​ Coloso​ មហាជន​បាន​នាំ​គ្នា​រិះគន់​យ៉ាង​ខ្លាំង​ដល់​អស់លោក​អ្នកមាន​លុយ​មាន​ងារ​ជា​ឧកញ៉ា​មួយ​ក្តាប់​តូច​ ប្រើ​អំណាច​ទឹក​លុយ​ជះ​ទៅ​លើ​នារី​បម្រើ​ការងារ​ជានា​រី​កា​រ៉ា​អូ​ខេ​ ដើម្បី​បំពេញ​ការ​សប្បាយ​របស់​ខ្លួន​ជ្រុល​ហួសហេតុ​ពេក​នាំ​ឲ្យ​បាត់បង់​តម្លៃ​នារី​ខ្មែរ​ជា​ពិសេស​ប្រពៃណី​វប្បធម៌​ដ៏​ផូ​ផង់​របស់​ខ្មែរ​តែ​ម្តង​។​ ដោយឡែក​នារី​បម្រើ​ការងារ​ក្នុង​សេវា​កំសាន្ត​នានា​ពេល​ខ្លះ​នាង​មិន​ចង់​ធ្វើ​បែប​នេះនោះ​ទេ​ ប៉ុន្តែ​ដោយសារ​កាលៈទេស​បង្ខំ​ដូច​ជា​ត្រូវការ​ប្រាក់​ឬ​ជា​ការ​បង្ខំ​ណាមួយ​ពី​ក្រុម​អ្នកមាន​លុយ​តែ​ម្តង​ ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay