អន្តរជាតិ

រដ្ឋធានីញូវដែលីរបស់ឥណ្ឌា បានដាក់បំរាមគោចរជាថ្មីម្ដងទៀត ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដែលកំពុងរាលដាលកាន់តែខ្លាំង ១ថ្ងៃមានអ្នកឆ្លងដល់១០ម៉ឺននាក់ឯណោះ

BY
autoadmin
April 7, 2021

រដ្ឋធានីញូវដែលីរបស់ប្រទេសឥណ្ឌា បានដាក់ចេញនូវបំរាមគោចរនៅទូទាំងទីក្រុង ក្នុងគោលបំណងទប់ស្កាត់ការកើនឡើងនៃការឆ្លងជំងឺ COVID-19 ដែលមួយរយៈចុងក្រោយនេះមានការកើនឡើងយ៉ាងខ្លាំង។ ប្រទេសឥណ្ឌាបានប្រឈមនឹងរលកឆ្លងថ្មីៗចាប់តាំងពីចុងខែកុម្ភៈ ហើយអាជ្ញាធរសុខាភិបាលបានរាយការណ៍ថា មានករណីថ្មីជាង ១០ ម៉ឺនករណី ត្រូវបានគេកត់ត្រាពីទូទាំងប្រទេសកាលពីថ្ងៃច័ន្ទ ខណៈដែលទីក្រុងញូវដេលីតែមួយមានករណីថ្មីរហូតដល់ទៅ ៤,០០០ ករណី ដែលជាចំនួនច្រើនជាងមុនពីរដង។

រដ្ឋាភិបាលក្នុងតំបន់បានប្រកាសថា ការចេញដំណើរនឹងត្រូវបានរឹតត្បិតចាប់ពីម៉ោង ១០ យប់ ដល់ម៉ោង ៥ព្រឹក រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ប៉ុន្តែបុគ្គលិកថែទាំសុខភាពស្ថិតក្នុងចំណោមអ្នកដែលត្រូវបានលើកលែងពីការរឹតត្បិតនេះ។ វាជាលើកទីមួយហើយចាប់តាំងពីខែមីនាឆ្នាំមុន ដែលរដ្ឋធានីបានដាក់បំរាមគោចរឡើងវិញ ដើម្បីការពារការឆ្លងជំងឺ COVID-19 ខណៈកន្លែងចាក់វ៉ាក់សាំងមួយចំនួននៅទីក្រុងនឹងនៅតែបើកដំណើរការ ២៤ម៉ោង ដើម្បីបង្កើនល្បឿននៃការចាក់ថ្នាំបង្ការរោគ៕

អត្ថបទ៖ លីដា
ប្រភព៖ Aljazeera

Share This Post: