ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យីចម្លែកមែន ! ក្មេងប្រុសវ័យ១៤ឆ្នាំម្នាក់ អាចបង្កើតស៊ុតចេញពីខ្លួនបាន២០គ្រាប់ក្នុងរយៈពេល២ឆ្នាំ

    BY Khmernote Media February 24, 2018
    យីចម្លែកមែន ! ក្មេងប្រុសវ័យ១៤ឆ្នាំម្នាក់ អាចបង្កើតស៊ុតចេញពីខ្លួនបាន២០គ្រាប់ក្នុងរយៈពេល២ឆ្នាំ

    ឥណ្ឌូនេស៊ី ៖ មនុស្សមិនអាចកើតកូនមកជាស៊ុត រឺជាសត្វដូចនៅក្នុងរឿងព្រេងនិទាននោះទេ តែអ្វីដែលយើងមិនជឿវាមិនប្រាកដថាមិនអាចនឹងកើតមាននោះទេ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវចម្លែកមួយដែលក្មេងប្រុសជនជាតិឥណ្ឌូនេស៊ីម្នាក់អាចបង្កើតស៊ុតចេញពីខ្លួនគេបាន។ កុមារចម្លែកឈ្មោះ Akmal វ័យ១៤ឆ្នាំនេះត្រូវបានគេថត x-ray ហើយប្រទះឃើញថាក្នុងក្រពះរបស់គេមានរបស់ចម្លែកមួយដែលមានទម្រង់ដូចជាស៊ុតរបស់បក្សី។ Akmal នៅក្នុងតំបន់ Gowa ខេត្ត Sulawesi ប្រទេសឥណ្ឌូនេស៊ី គេបានបង្កើតស៊ុតបានចំនួន២០គ្រាប់រាប់ចាប់ឆ្នាំ២០១៦ដែលហេតុចម្លែកនេះកើតឡើង។

    ឪពុករបស់ក្មេងប្រុសនេះបានបញ្ជាក់ថាក្នុរយៈពេល២ឆ្នាំកូនប្រុសរបស់ខ្លួនបង្កើតបានស៊ុត២០ចេញពីខ្លួនគេ ហើយស៊ុតនោះមិនមែនមានពណ៌សដូចស៊ុតធម្មតាទេវាមានពណ៌លឿង។ សំរាប់ចម្ងល់មួយនេះគ្រូពេទ្យមានប្រតិកម្មថា មនុស្សមិនអាចបង្កើតស៊ុតបាននោះទេ រាងកាយរបស់មនុស្សយើងមិនអាចបង្កើតប្រភេទណាមួយនៃស៊ុតបាននោះទេ។ អ្នលនាំពាក្យរបស់មន្ទីពេទ្យបាននិយាយថា “យើងសង្ស័យថាមាននរណាម្នាក់យកស៊ុតនេះ ដាក់ចូលទៅក្នុងរន្ធគូទរបស់ក្មេងនេះ ប៉ុន្តែយើងមិនបានឃើញវាផ្ទាល់ភ្នែក”។ តែក្មេងប្រុសនោះបានបដិសេធថាមិនមាននរណាម្នាក់ធ្វើបែបនោះមកលើខ្លួនគេនោះទេ។ ដោយសារតែរឿងចម្លែកនេះវាធ្វើអោយក្មេងប្រុសនេះចូលពេទ្យជាញឹកញាប់ ហើយក៏មិនមាននរណាអាចបកស្រាយរឿងនេះបានដែរព្រោះវាមិនដែលធ្លាប់កើតឡើងពីមុនមក៕

    ប្រភព ៖ sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay