ខ្មែរណូត

ស្វែងរក

  • PR

    ដំណឹងល្អសម្រាប់ អតិថិជន Nokia 7 plus ទាំងអស់ ក្នុងពេលឆាប់ៗ នឹងទទូលបានការ Update ទៅ Android Pie មុខគេបង្អស់

    BY Khmernote Media August 13, 2018
    ដំណឹងល្អសម្រាប់ អតិថិជន Nokia 7 plus ទាំងអស់ ក្នុងពេលឆាប់ៗ នឹងទទូលបានការ Update ទៅ Android Pie មុខគេបង្អស់

    ដំណឹងល្អសម្រាប់ អតិថិជន Nokia 7 plus ទាំងអស់ក្នុងពេលឆាប់ៗនឹងទទូលបានការUpdate ទៅAndroid Pie មុខគេបង្អស់ក្នុងចំណោមទូរសព្ទ័Nokia ស្មាតហ្វូនទាំងអស់។

    បន្ទាប់ពីការប្រកាសពី Android 9 Pie ពី Google, HMD Global Oy ដែលជាអាជ្ញាប័ណ្ណផ្តាច់មុខនៃទូរស័ព្ទ Nokia បានបង្ហាញ Android developer (អ្នកបង្កើតកម្មវិធីដល់ Android) ជំនាន់ចុងក្រោយគឺ DP 4 (Beta 4) សម្រាប់ Nokia 7 plus ។ Beta 4 នេះគឺជាជំហានចុងក្រោយដែលផ្តល់បទពិសោធន៏កាន់តែកៀករបស់ Android 9 Pie ពិតប្រាកដ ។អតិថិជន Nokia 7 plus និងអាចupdate ទៅAndroid Pie ពេញលេញក្នុងពេលឆាប់នេះ។

    ការបង្កើតឡើងនៅលើគ្រឹះ ដែលដាក់ដោយBeta ពិសោធលើទូរស័ព្ទ Nokia 7 plus សាកល្បងកម្មវិធីទូរស័ព្ទ Nokia Android Preview ត្រូវបានបង្កើតឡើងដើម្បីជួយអ្នកបង្កើតកម្មវិធី (developer) ធ្វើតេស្ត និងបង្កើនសមត្ថភាពកម្មវិធីរបស់ពួកគេក្នុងការត្រៀមលក្ខណៈដើម្បីទទួលបាន certificate ពី Google Play Store នៅលើប្រព័ន្ធប្រតិបត្តិការ Android 9 Pie ។ រហូតមកដល់ពេលនេះមានអ្នកប្រើNokia ស្មាតហ្វូនចំនួនជាង 65,000 នាក់បានចូលរួមនៅក្នុងកម្មវិធីពិសោធន៍Beta នេះ និងកម្មវិធីពិសោធន៏របស់អ្នកបង្កើតកម្មវិធី (Developers preview programs)។

    អ្នកបង្កើតកម្មវិធី (developers) ដែលមាន Nokia 7 plus អាចទទួលបានការតំឡើងមើលជាមុនចាប់តាំងពីការបង្ហាញខ្លួនរបស់ Android Pie នៅថ្ងៃទី 8 ខែឧសភា ជាមួយនឹងការUpdate ជាបន្តបន្ទាប់តាមរយៈ OTA (over-the air) និង flash drive ។ បច្ចុប្បន្ននេះ Nokia 7 Plus គឺស្ថិតក្នុងចំណោមទូរស័ព្ទដែលអាចចូលប្រើBeta 4 របស់ Android Pie ។

    ជាមួយនឹង Beta ចុងក្រោយបំផុតរបស់ Android P នឹងជួយឲ្យ Nokia 7 plus អាចប្តូរយ៉ាងលឿនរវាងកម្មវិធីដោយប្រើប៊ូតុងផ្ទះ omnidirectional home button ថ្មីក៏ដូចជាធ្វើឱ្យការបំបែកអេក្រង់(Split screen views)មានភាពងាយស្រួលក្នុងការដំណើរការ។

    ប្រសិនបើអ្នកមានទូរស័ព្ទ Nokia 7 plus សូមចុច https://www.nokia.com/en_int/phones/developer ដើម្បីចុះឈ្មោះនិង update។

    លក្ខណៈពិសេសៗរបស់ទូរស័ព្ទflagshipថ្នាក់មធ្យម របស់ Nokiaមួយ នេះ មានដូចជា ថ្មកាន់បានរហូតដល់ទៅ២ថ្ងៃ និង កាមេរ៉ាលំដាប់ Pro ។

    ទូរស័ព្ទស្មាតហ្វូន Nokia 7 plus លក់ក្នុងតម្លៃ $399 ជាទូរស័ព្ទល្អបំផុតសម្រាប់អ្នកគ្រប់គ្នា ដោយអាចកាន់ថ្មបានដល់ទៅ ២ថ្ងៃ! ទូរស័ព្ទNokia 7 plus មានពីរពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ/ទង់ដែង និងស/ទង់ដែង។ មានថែមជូនស្រោមថ្លា ស្រ្គីនការពារអេក្រង់ និង គម្រោង Smart ធំហ្ម៎ង ដែលលោកអ្នកអាចរកជាវបានគ្រប់ហាងទូរស័ព្ទទាំងអស់ទូទាំងប្រទេស។

    Nokia 7 plus កាមេរ៉ាមុខលំដាប់ Pro 16 MP មានកញ្ចក់ ZEISS ដែលអាចឲ្យអ្នកចុចថតបានរហ័ស និងងាយស្រួលកំណត់ការកែសម្រួលរូបភាពនៅពេលថត។ ដោយប្រើប្រពន្ធ័ប្រត្តិបក្តិការ Android latest (upgradable) និងមានអេក្រង់ទំហំ 6 អ៊ីញដ៏ស្រស់ស្អាត 18: 9 Full HD + ធ្វើឱ្យ Nokia 7 plus បញ្ចូលគ្នាបានយ៉ាងល្អឥតខ្ចោះសម្រាប់ការប្រើបណ្តាញសង្គម ការលេងហ្គេមនិងការកម្សាន្តជាមួយនិងមាតិកាច្រើនដែលដំណើរការដោយ Qualcomm® SnapdragonTM 660 ជាមួយ ទំហំផ្ទុកROM 64GB និងRAM ទំហំ 4GB ។

    – ENDS –
    សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនង៖ sokpheng.kieng@hmdglobal.com,
    HMD Press Office: press@hmdglobal.com

    អំពីក្រុមហ៊ុន HMD Global
    ការិយាល័យកណ្តាលនៅ Espoo ប្រទេសហ្វាំងឡង់ HMD Global Oy ជាអាជ្ញាប័ណ្ណផ្តាច់មុខនៃទូរស័ព្ទស្លាកយីហោ Nokia ។ ក្រុមហ៊ុន HMD រចនានិងលក់ទូរស័ព្ទស្មាតហ្វូននិងទូរស័ព្ទដែលផ្តោតសំខាន់លើអតិថិជននិងចំណុចតម្លៃ។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះការច្នៃប្រឌិតនិងគុណភារបស់ HMD គឺមានអាជ្ញាប័ណ្ណផ្តាច់មុខនៃស្លាកយីហោ Nokia សម្រាប់ទូរស័ព្ទនិងថេប្លេត (tables)។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅមើល www.hmdglobal.com ។

    Nokia គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីសាជីវកម្មNokia ។ Android, Google និងម៉ាកផ្សេងទៀតគឺជាក្រុមហ៊ុននិមិត្តសញ្ញារបស់ Google LLC ស្របពេលដែលOreo គឺជាយីហោរបស់ក្រុមហ៊ុនអន្តរជាតិ Mondelez International, Inc.group ។ ក្រុមហ៊ុន Qualcomm និង Snapdragon គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Qualcomm Incorporated ដែលបានចុះឈ្មោះនៅក្នុងសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀត។ ក្រុមហ៊ុន Qualcomm Snapdragon គឺជាផលិតផលរបស់ Qualcomm Technologies, Inc.។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay