ខ្មែរណូត

ស្វែងរក

  • PR

    វត្តមានកញ្ញ ឡូរ៉ា ម៉ម និងហាងម៉ាកល្បីៗទាំង៣របស់ក្រុមហ៊ុន EFG ក្នុងពិធីសម្ពោធជាផ្លូវការនូវហេរីថេកវ៉ក

    BY Khmernote Media August 13, 2018
    វត្តមានកញ្ញ ឡូរ៉ា ម៉ម និងហាងម៉ាកល្បីៗទាំង៣របស់ក្រុមហ៊ុន EFG ក្នុងពិធីសម្ពោធជាផ្លូវការនូវហេរីថេកវ៉ក

    (សៀមរាប) ក្រុមហ៊ុន Express Food Group Co.,Ltd (EFG) ដែលជាក្រុមហ៊ុនឈានមុខខាងវិស័យចំណីអាហារនៅប្រទេសកម្ពុជាបានវិនិយោគទុនលើសាខា៣បន្ថែមទៀតនៅហេរីថេកវ៉ក​ក្រុងសៀមរាបដែលមានម៉ាកដូចជា​ហាង ដឹ​ ភីហ្សា ខមផេនី ហាងការ៉េម ស្វិន សិន នឹងហាង​បាប៊ីឃ្យូ ផ្លាហ្សា ហើយមានការអញ្ចើញចូលរួមសំដែងដោយ​កញ្ញា ឡូរ៉ា ម៉ម និងក្រុមរាំ OMG ដ៏ល្បី និងការផ្ដល់ជូនពិសេសៗជាច្រើនពីហាងទាំង៣ម៉ាកនេះទៀតផង។​ នេះជាភាពជោគជ័យ និងការផ្ដល់ភាពងាយស្រួលបន្ថែមមួយទៀតសម្រាប់អតិថិជនទាំងអស់របស់ក្រុមហ៊ុន EFG នៅក្នុងក្រុងសៀមរាប នេះបើយោងតាមប្រសាស៍របស់លោក ងន សាំង ជានាយកប្រតិបត្តិនៃក្រុមហ៊ុន​ អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន EFG បានថ្លែងក្នុងពិធីសម្ពោធបើកជាផ្លូវការនូវហាងទាំងបីម៉ាកកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។ ក្រៅពីនោះ ក្រុមហ៊ុនក៏បានជួយលើកស្ទួយក្នុងវិស័យការងារបន្ថែមទៅដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើនទៀត និងវិស័យសេវាកម្មចំណីអាហារបន្ថែមសម្រាប់ទីក្រុងសៀមរាប ដែលជាតំបន់ប្រជុំទៅដោយភ្ងៀវទេសចរណ៍ជាតិ និងអន្ដរជាតិ មកលេងកំសាន្ដយ៉ាងច្រើន។ លោកសាំង ក៏បានលើកឡើងថាហាងទាំងបីម៉ាក គឺសឹតសឹងតែជាម៉ាកល្បីៗមកពីបរទេសដែលផ្ដល់ជូននៅម្ហូបអាហារ និងសេវាកម្មស្ដង់ដា និងមានរសជាតិឈ្ងុយឆ្ងាញ់ជាប់ចិត្ត។ ក្រៅពីនោះ ហាងទាំងអស់ក៏ត្រូវបានផ្ដោតសំខាន់ទៅលើសុវត្ថិភាពចំណីអាហារ និងអនាម័យ ថែមទាំងហាងនីមួយៗបានធ្វើការរចនា និងតុបតែហាងដ៏មានភាពទាក់ទាញដែលផ្ដល់ជូនចំណីអារម្មណ៍ និងបទពិសោធន៍ថ្មីប្លែកមួយទៀត។

    គួរបញ្ជាក់ថា ក្រុមហ៊ុន EFG ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៥​ មកម្លះ ហើយមកដល់សព្វថ្ងៃនេះក្រុមហ៊ុនបាននាំយកម៉ាកផលិតផលចំណីអាហារល្បីៗចំនួន៦ មកកាន់ទីផ្សារកម្ពុជា មានដូចជា៖ ហាង ដឹ ភីហ្សា ខមផេនី ហាងការ៉េមស្វិន សិន ហាងការ៉េម ដេរីឃ្វិន ហាងកាហ្វខូសស្ដារ ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីម និងហាងបាប៊ីឃ្យូ ផ្លាហ្សា ហើយនិងមានហាងកំពុងប្រតិបត្តិការណ៍ជាង៦០ហាងទូទាំងប្រទេសមានដូចជាទីក្រុងភ្នំពេញ ក្រុងតាខ្មៅ ក្រុងសៀមរាប ក្រុងបាត់ដំបង ក្រុងព្រះស៊ីហនុ ក្រុងប៉ោយប៉ែត និងក្រុងកំពុងចាមជាដើម។ មកដល់ឥឡូវនេះក្រុមហ៊ុនមានបុគ្គលិកកំពុងបម្រើការជាង ២,០០០នាក់។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay