ខ្មែរណូត

ស្វែងរក

  • PR

    នរណាខ្លះមានក្តីស្រមៃចង់នាំគ្រួសារទៅរស់នៅអាមេរិច? វិនិយោគជាមួយ Dallas One ដើម្បីបំពេញសុបិនរបស់លោកអ្នក !

    BY Khmernote Media August 14, 2018
    នរណាខ្លះមានក្តីស្រមៃចង់នាំគ្រួសារទៅរស់នៅអាមេរិច? វិនិយោគជាមួយ Dallas One ដើម្បីបំពេញសុបិនរបស់លោកអ្នក !

    ក្រុមហ៊ុនដ៏ល្បីល្បាញមួយនៅសហរដ្ឋអាមេរិក ឈ្មោះថា Hall Group ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៨ ចាប់ផ្តើមប្រកាសរើសអ្នកវិនិយោគពីប្រទេសកម្ពុជាលើគម្រោង Hall Arts Hotel និង Residence នៅទីក្រុង Dallas រដ្ឋ Texas ដោយអ្នកវិនិយោគត្រូវមានទឹកប្រាក់យ៉ាងតិច ៥០ម៉ឺនដុល្លារ នឹងអាចទទួលសិទ្ធិទៅរស់នៅអាមេរិកបានមួយគ្រួសារតែម្ដង ។ ក្នុងនោះដែរកូនៗរបស់លោកអ្នកនឹងទទួលបានការសិក្សាដោយឥតបង់ថ្លៃនៅគ្រប់សាលារៀនទាំងអស់ដែលជារបស់រដ្ឋ ហើយលោកអ្នកក៏មានសិទ្ធិរស់នៅនិងប្រកបអាជីវកម្មនានាដោយស្របច្បាប់។ នេះជាឱកាសដ៏ល្អមួយសម្រាប់អ្នកមានធនធាននិងមានក្តីស្រមៃលើទឹកដីអាមេរិក ជាពិសេសគឺការសិក្សាកូនៗរបស់លោកអ្នក។

    បន្ទាប់ពីគម្រោងបានបញ្ចប់នារយៈពេល៥ឆ្នាំក្រោយ លោកអ្នកនឹងទទួលបានប្រាក់ទាំងអស់ត្រលប់មកវិញជាមួយនឹងប្រាក់រង្វាន់ពីគម្រោង Dallas One និង US Green Card សម្រាប់គ្រួសាររបស់លោកអ្នកទាំងមូល ។

    បើតាមការអោយដឹងពីកញ្ញា លី ហួយ អ្នកគ្រប់គ្រង OC Consultancy Service Co., Ltd បានបញ្ជាក់អោយដឹងផងដែរថា៖ “Dallas One ជាគម្រោងធំមួយរបស់ Hall Group នៅអាមេរិច មានប្រវត្តិជាង ៥០ឆ្នាំមកហើយ ដោយកន្លងមកទទួលបានការជោគជ័យជាមួយអ្នកវិនិយោគពីប្រទេសផ្សេងៗ។ បន្ទាប់ពីការសិក្សាលើអត្រាសេដ្ឋកិច្ចប្រទេសកម្ពុជាអស់រយៈពេល២ឆ្នាំមក ដោយមើលឃើញពីសក្តានុពលនិងលទ្ធផល Dallas One ក៏ចាប់ផ្តើមបើកឱកាសអោយពលរដ្ឋខ្មែរវិនិយោគលើគម្រោងនេះ។ សម្រាប់អ្នកមានធនធាននៅខ្មែរយើង ឲ្យតែគាត់មានយ៉ាងតិច ៥០ម៉ឺនដុល្លារនិងឯកសារបញ្ជាក់ពីទឹកប្រាក់ស្អាតស្អំ សម្រាប់បណ្ដាក់ទុន ៥ឆ្នាំ គាត់នឹងអាចទៅរស់នៅអាមេរិចទាំងគ្រួសារបាន ១០០% សម្រាប់ការសិក្សា ការងារ ជំនួញ ឬលំហែជីវិតពេលចូលនិវត្តន៍។’’

    អ្នកគ្រប់គ្រងរូបនេះ បានបន្ថែមថា៖ “សម្រាប់អ្នកដែលចាប់អារម្មណ៍ យើងត្រូវសិក្សាពីពួកគាត់សិន បើសិនពួកគាត់មានលក្ខខណ្ឌគ្រប់គ្រាន់ យើងចាប់ផ្តើមពិនិត្យឯកសារនិងអញ្ជើញមេធាវីមកធ្វើការនិងដឹងលឺជាផ្លូវការទាំងសង្ខាង។ ជាក់ស្ដែង Dallas One បានជោគជ័យការសាងសង់អគារ KPMG Plaza ដោយមានអ្នកចូលរួមមកពីបណ្ដាប្រទេសផ្សេងៗប្រមាណ ១៣០នាក់ ហើយខណៈពេលនេះអ្នកវិនិយោគទាំងនោះក៏កំពុងរស់នៅសហរដ្ឋអាមេរិកផងដែរ។’’

    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទៈ 096 55 22 915 / 012 883 215 អ៊ីម៉ែល chhaivornlihouy@gmail.com វិបសាយ www.hallarts.com ឬទៅដល់ទីតាំងផ្ទាល់នៅ OC CONSULTANCY SERVICE វិមានកាណាឌីយ៉ា ជាន់ទី ១៨ ផ្លូវអង្គដួង កែងមហាវិថីព្រះមុនីវង្ស៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay