ខ្មែរណូត

ស្វែងរក

  • PR

    បែកធ្លាយថ្ងៃប្រកាសជាផ្លូវការរបស់OPPO F9 នៅប្រទេសកម្ពុជា

    BY Khmernote Media August 14, 2018
    បែកធ្លាយថ្ងៃប្រកាសជាផ្លូវការរបស់OPPO F9 នៅប្រទេសកម្ពុជា

    នៅប៉ុន្មានថ្ងៃនេះយើងសង្កេតឃើញថា ក្រុមហ៊ុនOPPOបានធ្វើការផ្លាស់ប្តូររូបភាពផ្ទាំងប៉ាណូធំៗរបស់ខ្លួន ក៏ដូចជាផ្ទាំងរូបភាពតាមបណ្តារហាងទាំងនៅភ្នំពេញនិងនៅតាមខេត្តនានា។ OPPOបានប្រើប្រាស់នូវរូបភាពថ្មីដែលមានតារាដំណាងរបស់ខ្លួនទាំង៣កាន់នូវទូរស័ព្ទម៉ាកថ្មី ហើយមានសរសេរឈ្មោះរបស់ទូរសព្ទម៉ូដែលថ្មីនេះយ៉ាងធំៗថា F9 រួមជាមួយនឹងពាក្យស្លោកមួយឃ្លាគឺ សាកថ្ម៥នាទី និយាយទូរសព្ទបាន២ម៉ោង។

    នេះអ្នកអាចនឹងសន្និដ្ឋានបានថាម៉ូដែលថ្មីនេះ នឹងបំពាក់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន VOOC ដូចទៅនឹងស្មាតហ្វូនកំពូល OPPO Find Xផងដែរ ដែលអាចសាកថ្មទូរសព្ទឲ្យពេញដោយប្រើរយៈពេលប្រហែល១ម៉ោងប៉ុណ្ណោះ នេះពិតជាលឿនព្រោះថាទូរសព្ទដ៏ទៀតប្រើពេលរហូតដល់ទៅ២ឬ៣ម៉ោងទើបអាចសាកថ្មបានពេញ។ OPPO F9នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ ហើយវានឹងបង្កើតភាពភ្ជាក់ផ្អើលដ៏ធំមួយក្នុងក្រុងភ្នំពេញ។

    គ្រួសារទូរសព្ទឆ្លាតវៃត្រកូល F របស់ OPPO បានវិវត្តន៍សមាជិកដល់ជំនាន់ F9 ហើយ! បើបើតាមការលេចធ្លាយព៌តមាន វានឹងមានវត្តមាននៅប្រទេសកម្ពុជានៅថ្ងៃទី២៤ខែសីហានេះហើយ។ សមាជិកថ្មីមួយនេះ មិនត្រឹមតែជាអ្នកជំនាញខាងថតសែលហ្វីនោះទេ OPPO F9ជាទូរសព្ទឆ្លាតវៃដែលបំពាក់ទៅដោយបចេ្ចកវិទ្យាថ្មីៗនឹកស្មានមិនដល់។

    តាមរយៈ gsmarenaដែលជាគេហទំព័រនិយាយពីលក្ខណៈសម្បត្តិទូរសព្ទជុំវិញពិភពលោក បានបង្ហើបពីសមត្ថភាពពិសេសៗរបស់ OPPO F9 ដែលមើលទៅពិតជាគួរឲ្យចាប់អារម្មណ៍មែនទែន។ បន្ថែមពីការរចនាអេក្រង់ឆកតូចជាងមុនដែលOPPOហៅថាWater drop Screen (អេក្រង់រាងតំណក់ទឹក) F9 នឹងបំពាក់អេក្រង់ ៦,៣ អ៊ីញ ប្រភេទ LCD Display ១៦ លានពណ៌ កម្រិត 1080 x 2280 ភិចសែល ភ្ជាប់ជាមួយកញ្ចក់ការពារCorning Gorilla Glass 5 មិនងាយឆ្កូតងាយៗឡើយ។ បន្សំបន្ទះឈីប Mediatek MT6771 Helio P60 មានRAM 6GB និងអង្គផ្ទុក 64GB គាំទ្រការបន្ថែម microSD Card ដល់ 256GB។

    ម៉ូដែលថ្មី បានអាប់ដែតកាមេរ៉ាភ្លោះក្រោយទំហំ ១៦ + ២MP និងខាងមុខ ២៥MP AI ភ្ជាប់មកជាមួយនឹង Sensor HDR លាយឡំថាមពលថ្មធំ ៣៥០០mAh គាំទ្រមុខងារសាកថ្មរហ័ស VOOC Flash Charging ចំណែកឯទ្រនាប់ស្កេនខ្ចៅដៃអាចនឹងមាននៅផ្នែកខាងក្រោយ។

    យ៉ាងណាក៏ដោយ gsmarena ក៏បានបញ្ជាក់ដែរថា លក្ខណៈសម្បត្តិនេះ មិនទាន់ចេញជាផ្លូវការពីក្រុមហ៊ុន OPPO នៅឡើយទេ។ ដូចនេះដើម្បីឲ្យកាន់តែច្បាស់ សូមរង់ចាំតាមដានទាំងអស់គ្នាថានៅថ្ងៃ២៤ខែសីហានេះ ថាតើ OPPO F9 នឹងមានចំណុចពិសេសអ្វីខ្លះទៀត? ឆាប់ៗនេះ!

    Share This Post:
    MPO4D jitutoto mpo4d Mpoplay