ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពិតជាព្រៃផ្សៃមែន! អាយុចំណាស់នេះហើយមកចាប់រំលោភសិស្សសាលា ហើយសម្លាប់គ្នាទៀត

    BY Khmernote Media February 26, 2018
    ពិតជាព្រៃផ្សៃមែន! អាយុចំណាស់នេះហើយមកចាប់រំលោភសិស្សសាលា ហើយសម្លាប់គ្នាទៀត

    ព្រៃវែង៖ កាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចប៉េអឹមបានធ្វើចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណី រំលោភសំលាប់ក្មេងស្រីសិស្សសាលាអាយុ១៣ឆ្នាំម្នាក់រួចយកសពបោះចោលក្នុងប្រឡាយកំប្លោកក្រោយសាលារៀន។

    ការឃាត់ខ្លួននេះបានធ្វើឡើងនៅចំណុចភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ជនសង្ស័យឈ្មោះ អោក អូន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ ជាអ្នកយាម”សាលាបឋមសិក្សាបាខៅ” មានទីលំនៅភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។

    គួររំលឹកថាជនរងគ្រោះឈ្មោះ សុខ ចាន់ថង ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង មុខរបរ សិស្សអនុវិទ្យាល័យបាខៅ ត្រូវបានឃាតក រំលោភសម្លាប់កាលពីថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចសាលាបឋមសិក្សា បាខៅ ស្ថិតក្នុភូមិព្រៃផ្តៅ ឃុំស្តៅកោងស្រុកបាភ្នំខេត្តព្រៃវែង៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay