អ្នកកាសែតឯករាជ្យរបស់ជប៉ុនម្នាក់ ត្រូវបានកងកម្លាំងសន្ដិសុខមីយ៉ាន់ម៉ាចាប់ខ្លួន
- BY
- autoadmin
- April 19, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei បានរាយការណ៍ថា អ្នកកាសែតឯករាជ្យរបស់ជប៉ុនម្នាក់ ត្រូវបានកម្លាំងសន្តិសុខរបស់មីយ៉ាន់ម៉ាចាប់ខ្លួន នៅក្នុងទីក្រុងយ៉ាំងហ្គោនកាលពីថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១។ អ្នកកាសែតម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះថា Yuki Kitazumi ជាអតីតអ្នកយកព័ត៌មានប្រចាំកាសែត Nikkei មានមូលដ្ឋាននៅទីក្រុងតូក្យូ ដែលសព្វថ្ងៃនេះគឺគាត់កំពុងរស់នៅក្នុងទីក្រុងយ៉ាំងហ្គោនដើម្បីយកការស្ថានភាពនៅមីយ៉ាន់ម៉ា ហើយគាត់ត្រូវបានកម្លាំងសន្ដិសុខចាប់ខ្លួនគាត់នៅឯក្បែរផ្ទះរបស់គាត់តែម្ដង។

ឥឡូវនេះស្ថានទូតប្រទេសជប៉ុនប្រចាំទីក្រុងយ៉ាំងហ្គោន កំពុងព្យាយាមបញ្ជាក់របាយការណ៍នេះពីអាជ្ញាធរ។ ជម្រាបផងដែរថា អ្នកកាសែតវ័យ ៤៥ ឆ្នាំរូបនេះ ក៏ធ្លាប់ត្រូវបានកម្លាំងសន្តិសុខចាប់ឃុំខ្លួនមួយរយៈពេលផងដែរ នៅពេលដែលគាត់បានចូលរួមក្នុងការតវ៉ាប្រឆាំងរដ្ឋប្រហារនៅទីនោះកាលពីថ្ងៃទី២៦ ខែកុម្ភៈ ប៉ុន្តែចំពោះលើកនេះវិញគេនៅមិនទាន់បញ្ជាក់លម្អិតទេថា តើរូបគាត់ត្រូវបានកម្លាំងសន្ដិសុខចាប់ខ្លួនដោយសារមូលហេតុអ្វី៕


អត្ថបទ៖ លីដា
ប្រភព៖ Nikkei
- Share This Post:






