អន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៦ រ៉ិចទ័រ បានវាយប្រហារនៅភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែពុំមានការរាយការណ៍អំពីហានិភ័យនៃរលកយក្សស៊ូណាមីទេ

BY
autoadmin
April 20, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៦ រ៉ិចទ័រមួយ បានវាយប្រហារនៅតំបន់ Nias នៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។ ក្នុងនោះមជ្ឈមណ្ឌលការរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បាននិយាយថា ការរញ្ជួយដីនេះមានជម្រៅ ១០ គីឡូម៉ែត្រ ប៉ុន្តែយ៉ាងណាពុំមានការរាយការណ៍អំពីហានិភ័យពីរលកយក្សស៊ូណាមីទេ។

មុននេះ EMSC ក៏បានរាយការណ៍ពីការរញ្ជួយមួយផ្សេងទៀត ចេញពីជម្រៅ ២ គីឡូម៉ែត្រ ជាមួយនឹងកម្លាំង ៥.៩ រ៉ិចទ័រផងដែរ។ EMSC បាននិយាយថា ការរញ្ជួយមួយនេះគឺមានចម្ងាយ ៣២៥ គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Padangsidempuan ភាគខាងជើងស៊ូម៉ាត្រា។ យ៉ាងណាមិញរហូតមកទល់ពេលនេះ គឺនៅមិនទាន់មានការវាយតម្លៃអំពីការខូចខាត ឬគ្រោះថ្នាក់ណាមួយមកលើពលរដ្ឋប៉ុន្មាននាក់នោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: