អន្តរជាតិ

អតីតអនុប្រធានាធិបតីអាមេរិកលោក Walter Mondale បានទទួលមរណភាពក្នុងវ័យ ៩៣ឆ្នាំ

BY
autoadmin
April 20, 2021

លោក Walter Mondale ដែលជាអ្នកប្រជាធិបតេយ្យសេរីឈានមុខគេនៅចុងសតវត្សរ៍ទី២០ និងជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិកទី៣៩ លោក Jimmy Carter ហើយក៏ជាបេក្ខភាពប្រធានាធិបតីដែលបានធ្លាក់ឆ្នោតនៅជំនាន់ឆ្នាំ១៩៨៤ បានទទួលមរណភាពកាលពីថ្ងៃច័ន្ទនេះ នៅក្នុងវ័យ ៩៣ឆ្នាំ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN ។ លោក Mondale ត្រូវបានគេដឹងថា បានទទួលមរណភាពនៅក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក។

លោកត្រូវបានគេហៅជាទូទៅថា «Fritz Mondale » ហើយលោកគឺជាសកម្មជនរដ្ឋាភិបាលម្នាក់ ដែលបានធ្វើការដើម្បីសិទ្ធិស៊ីវិល ការធ្វើសមាហរណកម្ម សាលារៀន ការការពារអតិថិជននិងផលប្រយោជន៍កសិកម្ម និងការងារជាសមាជិកព្រឹទ្ធសភាអាមេរិក និងជាអនុប្រធានាធិបតីក្នុងកំឡុងពេលលោក Jimmy Carter កាន់អំណាចពីឆ្នាំ ១៩៧៧ ដល់ ១៩៨១ ។ លោកក៏បានបម្រើការងារជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុនពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ១៩៩៦ ក្រោមការដឹកនាំរបស់លោក Bill Clinton ក៏ដូចជាកិច្ចការជាច្រើនផ្សេងទៀតក្នុងជួររដ្ឋាភិបាល៕

អត្ថបទ៖ លីដា
ប្រភព៖​ CGTN

Share This Post: