អន្តរជាតិ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថា ពលរដ្ឋអាមេរិកដែលមានអាយុចាប់ពី ១៦ឆ្នាំ គឺអាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានគ្រប់គ្នា

BY
autoadmin
April 20, 2021

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលត្រូវបានអនុម័តនៅសហរដ្ឋអាមេរិក នឹងអាចប្រើប្រាស់ និងរកបានចំពោះពលរដ្ឋដែលមានអាយុ ១៦ ឆ្នាំឡើងទៅ។ ព័ត៌មាននេះបានប្រកាសឡើងបន្ទាប់ពីរដ្ឋចំនួន ៦ នៅសហរដ្ឋអាមេរិក ដោយរួមទាំងរដ្ឋម៉ាសាឈូសេត បានបើកការទទួលយកវ៉ាក់សាំងបង្ការជំងឺ COVID-19 កាលពីថ្ងៃច័ន្ទនេះ ដែលធ្វើឱ្យការចាក់វ៉ាក់សាំងបង្ការកាន់តែមានភាពទូលំទូលាយសម្រាប់ក្រុមមនុស្សវ័យទាំងនោះ។

ប្រការនេះនឹងជម្រុញឱ្យមនុស្សគ្រប់គ្នាទៅចាក់វ៉ាក់សាំងបង្ការគ្រប់ៗគ្នា ហើយលោក ចូ បៃដិន ក៏បានបន្ថែមផងដែរថា៖«សម្រាប់ខ្លួនអ្នក អ្នកជិតខាង និងគ្រួសារអ្នក សូមទៅទទួលវ៉ាក់សាំងរបស់អ្នក»។

គិតត្រឹមថ្ងៃច័ន្ទនេះប្រហែលជា ២៥% នៃចំនួនប្រជាជនអាមេរិកសរុបបានចាក់វ៉ាក់សាំងរួចរាល់ ហើយការផ្គត់ផ្គង់វ៉ាក់សាំងក៏នៅមានស្ថេរភាពល្អផងដែរ ខណៈរដ្ឋខ្លះមានការចាក់វ៉ាក់សាំងផ្តល់ជូនដល់អ្នកដំណើរទៀតផង។ សហរដ្ឋអាមេរិកក៏កំពុងខិតខំធ្វើការដើម្បីទាក់ទាញកុមារអាយុក្រោម ១៦ឆ្នាំ ឱ្យមកចូលសាលារៀនឡើងវិញដោយសុវត្ថិភាព ខណៈដែលរដ្ឋាភិបាលកំពុងព្យាយាមផ្សព្វផ្សាយអំពីវ៉ាក់សាំង ដើម្បីឱ្យពលរដ្ឋឆាប់មានភាពស៊ាំជាចង្កោមទប់ទល់ជាមួយការចម្លងថ្មីៗ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: