អន្តរជាតិ

ប្រទេសថៃនឹងអនុញ្ញាតឱ្យអ្នកជំងឺកូវីដ១៩ ដែលគ្មានរោគសញ្ញា អាចធ្វើការសម្រាកព្យាបាលនិងនៅផ្ដាច់ខ្លួននៅឯផ្ទះបាន ប្រសិនស្ថានភាពឆ្លងរាតត្បាតកាន់តែយ៉ាប់យ៉ឺន

BY
autoadmin
April 20, 2021

ក្រសួងសុខាភិបាលរបស់ប្រទេសថៃទំនងជានឹងអនុញ្ញាឱ្យអ្នកជំងឺ COVID-19 ដែលមិនមានចេញរោគសញ្ញា (Asymptomatic) អាចសម្រាកព្យាបាលដាច់ដោយឡែកនៅឯផ្ទះរបស់ពួកគេបាននៅពេលខាងមុខនេះ ដើម្បីធានាថាមន្ទីរពេទ្យនឹងមានគ្រែគ្រប់គ្រាន់សម្រាប់អ្នកជំងឺ COVID-19 ដែលឈឺធ្ងន់ធ្ងរផ្សេងទៀត។ ក្រសួងបានបញ្ជាក់ថា ខ្លួនកំពុងរៀបចំផែនការ «នៅផ្ទះ» សម្រាប់អ្នកជំងឺ COVID-19 មួយចំនួនដែលមានអាយុក្រោម ៤០ឆ្នាំ និងគ្មានជំងឺប្រចាំកាយដទៃទៀត ប៉ុន្តែវីធិនេះអាចធ្វើទៅបាននៅពេលដែលមានកង្វះខាតចំនួនគ្រែនៅតាមកន្លែងព្យាបាលប៉ុណ្ណោះ ខណៈដែលពេលនេះ គឺពួកគេនៅមានគ្រែគ្រប់គ្រាន់នៅឡើយទេ។

អ្នកដែលត្រូវសម្រាកព្យាបាលនៅផ្ទះ ហើយបានជាសះស្បើយពីជំងឺ COVID-19 ក៏នឹងត្រូវនៅដោយឡែកពីគេរយៈពេលមួយខែពេញផងដែរ។ អ្នកជំងឺនឹងត្រូវទទួលយកការនៅដាច់ដោយឡែកនៅឯផ្ទះរបស់ពួកគេ ហើយក្នុងករណីដែលពួកគេរស់នៅក្នុងខុនដូ ឬអាគាររួមគ្នាផ្សេងទៀត ពួកគេត្រូវសុំការអនុញ្ញាពីអ្នកគ្រប់គ្រងអគារ។ គ្រោងការនេះគឺគ្រាន់តែជាការបង្ការទុកមុនប៉ុណ្ណោះ ដើម្បីធានាថាពួកគេនឹងដោះស្រាយបញ្ហាទាន់ពេលនៅពេលដែលមន្ទីរពេទ្យ ឬកន្លែងព្យាបាលជំងឺ COVID-19 មានការខ្វះខាតគ្រែព្យាបាល ប៉ុន្តែសម្រាប់ពេលនេះគឺគ្រប់អ្នកជំងឺ COVID-19 នៅតែអាចព្យាបាលនៅតាមមន្ទីរពេទ្យ ឬកន្លែងព្យាបាលជំងឺផ្សេងៗជាធម្មតានៅឡើយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger

Share This Post: